ក្រោយវិលត្រលប់ពីរបួសវិញមួយគ្រាប់តាមរយៈបាល់ប៉េណាំងទីរបស់ខ្សែប្រយុទ្ធឆ្នើម Sergio Aguero ក្នុងជំនួបជ័យជម្នះ 3ទល់នឹង០ លើក្រុមភ្ញៀវ Burnely ធ្វើឲ្យខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះតាមស្មើកំណត់ត្រាវីរបុរសរបស់ Manchester City គឺអតីតកីឡាករ Eric Brook ដែលរកបានរហូតដល់ 177គ្រាប់អោយក្រុមនៅចន្លោះឆ្នាំ1928 ដល់ឆ្នាំ1940 សម្រាប់ការបង្ហាញខ្លួន 453 ប្រកួត។ សម្រាប់ Aguero បានចំណាយពេលពេល6ឆ្នាំក្រោយផ្លាស់ពីក្រុម At.Madrid និង ចូលលេងបាន 261ប្រកួតផងដែរ។

2គ្រាប់ផ្សេងទៀត របស់ក្រុម Man City កាលពីយប់ថ្ងៃសៅរ៏គឺដោយខ្សែការពារអាហ្សង់ទីន Nicolas Otamendi និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Leroy Sane ផងដែរ៕ ជ័យជំនះនេះធ្វើអោយក្រុមមេឃខៀវក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guadiola នៅបន្តនាំមុខតារាង Premier league រដូវកាលថ្មី(2017-2018)នេះ មាន 25ពិន្ទុ ក្រោយការប្រកួត​ 9ដងកន្លងមក។

វីឌីអូហាយឡាយការប្រកួតរវាង Manchester City vs Burnley ៖

គ្រូបង្វឹកក្រុមបិសាចក្រហមលោក Jose Mourinho បានផ្តល់បទសម្ភាសន៏ក្រោយបរាជ័យលើកដំបូងនៅសប្តាហ៏ទី9 ថា៖ កាយវិការ និង សកម្មភាពលេងរបស់កូនក្រុមខ្លួនពេលប្រកួតចាញ់ក្រុម Huddersfield ដោយលទ្ធផល 2ទល់នឹង1 កាលពីយប់ថ្ងៃអង្គារ ពិតជាអាក្រក់ និង អន់ជាងការប្រកួតមិត្តភាពកន្លងមកមុនបើករដូវកាលទៅទៀត។ ក្រុមម្ចាស់ផ្ទះ Huddersfield បាននាំមុខមុន ចំនួន 2គ្រាប់ មុននិង ក្រុមភ្ញៀវតាមបាន 1គ្រាប់វិញនៅតង់ទី2 ដោយកីឡាករ Marcus Rashford។

ការរងបរាជ័យជាលើកដំបូងនៅរដូវកាល Premier League 2017/2018 នេះ ធ្វើឲ្យក្រុម Man.United តាមពីក្រោយ ក្រុមរួមទីក្រុងគឺ Manchester City ចំនួន 5ពិន្ទុ៕

វីឌីអូហាយឡាយការប្រកួតរវាង Huddersfield Town vs Manchester United ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖​ BBC