បរទេស៖ Paris Saint-German មានបំណងចង់លក់ខ្សែប្រយុទ្ធ Neymar ទៅឱ្យក្រុមជើងឯកអង់គ្លេស Man. City យោងគេហទំព័រ Football London បានចុះ​ផ្សាយថា ខ្សែប្រយុទ្ធដែលមានកំនត់ត្រាផ្ទេរថ្លៃបំផុតរបស់ពិភពបាល់ទាត់ គឺត្រូវបានក្រុមជើងឯកបារាំងចង់អោយរូបគេចាកចេញទៅកាន់ក្លឹប Manchester City នៅរដូវក្តៅនេះ បើទោះបីជាក្រុមនៅឡើយបើកការពិភាក្សាអំពីលទ្ធភាពណាមួយនៃការផ្ទេរដែលអាចទៅរួចក៏ដោយ។

Nedum Onuoha warns Man City against Neymar transfer - Manchester Evening  News

កន្លងមកកីឡាករអន្តរជាតិប្រេស៊ីលវ័យ៣០ ឆ្នាំរូបនេះ មានទំនាក់ទំនងចាកចេញពីក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប្រទេសបារំាងក្រោយពីមានពត៌មាន ថា PSG ចង់លក់ ស្របពេលគ្រូបង្វឹកថ្មី PSG លោក Christophe Galtier បានលើកឡើងជាចុងក្រោយថ្មីៗនេះបញ្ជាក់មកវិញថា Neymar ស្ថិតក្នុង​ផែនការប្រើ​ប្រាស់​របស់ក្រុមឈុតធំ ប៉ុន្តែពាក្យចចាមអារ៉ាមក្នុងការផ្លាស់ប្តូរដ៏មានសក្តានុពលនៅតែបន្តកើតមាន ។

Neymar Rumors are Back, Are They Legitimate? - Bitter and Blue

ទោះជាយ៉ាងណាក្រុមលោក Pep Guardiola និងត្រូវប្រឈមជាមួយក្រុមតោខៀវ Chelsea ដែលនៅតែបន្តចង់ពង្រឹងតំបន់ប្រយុទ្ធ ក្រោយអនុញ្ញាតិអោយ   Romelu Lukaku ទៅ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើង ហើយទោះបីជាបច្ចុប្បន្នក្រុមកំពុងផ្តោតជាអាទិភាពលើការនាំយកខ្សែការពារមករួមក្រុមបន្តទៀត ក៏​ដោយ។ ​Neymar រកបានគ្រាប់​បាល់​ស៊ុតបញ្ចូលទី១០០គ្រាប់ និង assists៦០ដងក្រោយចូលរួមជាមួយពួកគេពីBarcelona  ក្នុងការបង្ហាញខ្លួន ១៤៤ប្រកួតឱ្យក្លឹប៕

 

ប្រភពព័ត៍ំមាន៖ Sportsmole