ការប្រកួតនៅសប្តាហ៏ទី9 នៅក្របខណ្ឌ SereiA របស់អ៊ីតាលីក្រុមម្ចាស់ផ្ទះដែលកំពុងកាន់កាប់កំពូលតារាង Napoli ជាមួយក្រុមមិនដែលចាញ់ Inter Milan មានឪកាសរកគ្រាប់បាល់បញ្ចូលទីច្រើនប្រហាក់ប្រហែលគ្នា ប៉ុន្តែក្រុមម្ចាស់ផ្ទះមានឪកាសច្រើនជាង តែមិនអាចបំបែកសំណាញ់ទីរបស់ក្រុម Inter Milan បាន ស្របពេលអ្នកចាំទីស្លូវើនៀកីឡាករ Samir Handanovic មានការងារធ្វើយ៉ាងច្រើន និង បានជួយសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ Napoli និងបន្តរារាំងរហូតបញ្ចប់ការប្រកួតជើងខ្លាំងទាំងពីរបានត្រឹមតែស្មើ ដោយលទ្ធផល 0:0។


ឆ្លងកាត់ការប្រកួត9លើកមក Napoli មាន25ពិន្ទុ ឈរកំពូលតារាង SereiA តាមពីក្រោយដោយក្រុមលេខ2 Inter Milan ចំនួន 2ពិន្ទុ៕

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Napoli vs Inter ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC