ក្រុម Bayern Munich នៅក្របខណ្ឌ Bundesliiga រកបានជ័យជម្នះជាលើកទី3 ជាប់ៗគ្នាបន្ទាប់ពីផ្ដួលក្រុម Hamburg ដោយលទ្ធផល 1ទល់នឹង០ ក្រោយការចូលមកដឹកនាំរបស់គ្រូបង្វឹកចាស់វស្សាលោក Jupp Heynckes ដើម្បីតាមស្មើពិន្ទុក្រុមកំពូលតារាង Borussia Dortmund ក្រោយការប្រកួតបានត្រឹមស្មើ 2ទល់នឹង2 ជាមួយក្រុម Frankfurt។

ខ្សែការពារស្តាំសញ្ជាតិបារាំងវ័យ 24ឆ្នាំកីឡាករ Corentin Tolisso ជាអ្នកទាត់បញ្ចូលទីនៅនាទី52 ក្រោយ Gideon Jung របស់ Hamburg ត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញ។ ជ័យជំនះនៅសប្តាហ៏ទី9នេះ ធ្វើអោយក្រុម Bayern Munich មាន 22ពិន្ទុស្មើ និងក្រុមកំពូលតារាង Dortmund ប៉ុន្តែចាញ់គ្រាប់ស៊ុត 3គ្រាប់។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC