ក្រុមការពារតំណែងជើងឯក Juventus បានផ្តួលក្រុម Udinese ដោយលទ្ធផល 6-2 កាលពីយប់ថ្ងៃអាទិត្យនៅក្របខណ្ឌបាល់ទាត់អ៊ីតាលី SerieA ។ ខ្សែបម្រើអាឡឺម៉ង់ Sami Khedira រកបាន ៣គ្រាប់ម្នាក់ឯងក្នុងអាជីពក្នុងជំនួប Juventus ឈ្នះម្ចាស់ផ្ទះ Udinese 6 ទល់នឹង 2 នេះ។

សម្រាប់ក្រុមម្ចាស់ផ្ទះ Udinese រកបាន 2គ្រាប់ដោយកីឡាក រPeric នៅនាទីទី8 និង Larangeira នៅនាទីទី47 ខណៈដែល 6គ្រាប់របស់ក្រុមភ្ញៀវ Juventus រកបានដោយ កីឡាករSami Kheidira នៅនាទីទី (20,59,87) និង Mario Manduzkic នៅនាទីទី26(ប៉ុន្តែជាអកុសល កីឡាកររូបនេះត្រូវអជ្ញាកណ្តាលបណ្ដេញចេញពីការប្រកួត) កីឡាករRugani នាទីទី52 និងកីឡាករPjanic នៅនាទីទី90 មុនចប់ការប្រកួត ។

9 ប្រកួតកន្លងទៅក្រុមជើងឯក SerieA 5ឆ្នាំជាប់គ្នាចុងក្រោយ Juventus មាន 22ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងមិនទាន់ស្គាល់ចាញ់នៅរដូវកាលថ្មីគឺក្រុម Napoli ចំនួន 3ពិន្ទុក្រោយក្រុម Napoli បានត្រឹមតែស្មើជាមួយក្រុមមិនទាន់ស្គាល់ចាញ់ដូចគ្នាគឺ Inter Milan៕

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Udinese vs Juventus ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC