ក្រុមជម្រើសជាតិកម្ពុជា មិនត្រឹមតែមិនអាចសងសឹកទៅលើក្រុមវៀតណាម បានប៉ុណ្ណោះទេ ប៉ុន្តែក្រុមដ៏កម្សត់មួយនេះ បានបន្តចាញ់ក្រុមម្ចាស់ផ្ទះរហូតដល់ ៥-០ ក្នុងការប្រកួតជម្រុះតាមពូលពានរង្វាន់ AFC Asian Cup កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ។

តាមរយ:ការប្រកួតនៅទីក្រុងហាណូយនោះ ក្រុមទាំង២ បានជួបការលំបាកដូចគ្នា ខណ:ការប្រកួតបានរំខានដោយដំណក់ទឹកភ្លៀង ប៉ុន្តែក្រុមម្ចាស់ផ្ទះវៀតណាម នៅតែរកបាន១គ្រាប់ ដើម្បីនាំមុខកម្ពុជា ១-០ នៅតង់ទី១។
ចំណែកនៅដើមតង់ទី២ វៀតណាមនៅតែមានឱកាសច្រើន និងរកបាន ​២គ្រាប់ទៀត មុនពេលពួកគេរកបាន ២គ្រាប់បន្ថែម ដើម្បីយកឈ្នះកម្ពុជា ៥-០។