ក្រោយចែកផ្លូវជាមួយអ្នកចាត់ការទូទៅសញ្ជាតិហូឡង់ Ronald Koeman ចេញពីដំណែងគ្រូបង្វឹករួចមក ក្រុម Everton ចង់បានលោក Ancelotti អតីតគ្រូបង្វឹកក្រុម Bayern Munich ដើម្បីមកដឹកនាំក្រុមកំពុងតែយ៉ាប់យឺននៅចំណាត់ថ្នាក់ទី18 នៅតារាងក្របខណ្ឌ Premier League មួយនេះ។គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Ancelotti ចាប់អារម្មណ៏ការងារមកដឹកនាំក្រុមនៅកីឡាដ្ឋាន Goodision Park មួយនេះ ប៉ុន្តែអ្នកចាត់ការវ័យ 58ឆ្នាំរូបនេះ ចង់បានគ្រូបង្វឹកក្រុមក្ងានស Swansea City បច្ចុប្បន្នលោក Paul Clements ដែលជាអតីតជំនួយការរបស់លោកកំលុងពេលដឹកនាំក្រុម Real Madrid និង Paris Saint Germain មកធ្វើជាដៃស្តាំរបស់ខ្លួនបន្តទៀតប្រសិនបើលោកចូលកាន់តួនាទីដឹកនាំក្រុម Everton មែននោះ។

លោក Ancelotti បានក្លាយជាគោលដៅពិភាក្សានាំយកមកដឹកនាំក្រុម Everton មុន 24ម៉ោង មុនពេលក្លឹបបញ្ចប់តួនាទីលោក Koeman ក្រោយពីរងបរាជ័យដោយលទ្ធផល 5-2 ជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីថ្ងៃអាទិត្យ។ ម្ចាស់ក្លឹបលោក Farhan Moshiri នៅតែមានមហិច្ឆតា និង ចង់បានអតីតគ្រូបង្វឹកក្រុម AC.Milan, Chelsea, Real Madrid, Paris Saint Germain និង Bayern Munich រូបនេះជាបេក្ខភាពអ្នកចាត់ការថ្មីរបស់ខ្លួន។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun