ខ្សែការពារឆ្នើម Leonardo Bonucci និងអវត្តមានសម្រាប់ក្រុម AC.Milan ក្នុងជំនួបដ៏សំខាន់ នៅការប្រកួតក្របខណ្ឌ SerieA ជាមួយអតីតក្រុម Juventus របស់ខ្លួននៅថ្ងៃទី29 តុលា 2017 នៅពហុកីឡាដ្ឋាន San Siro និងជំនួបពាក់កណ្តាលសប្តាហ៏ជាមួយក្រុម​ Chievo Verona នៅថ្ងៃពុធសប្តាហ៏នេះ។ Bonucci កីឡាករក្រុមជម្រើសជាតិអ៊ីតាលីរូបនេះត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញ ពីការប្រកួតក្រោយប៉ះទង្គិចកែងដៃជាមួយកីឡាករ Alejandro Rosi របស់ក្រុម Genoa ក្នុងលទ្ធល 0:0 កាលពីសប្តាហ៏មុន។ កីឡាករវ័យ 30ឆ្នាំរូបនេះ ត្រូវបានរងពិន័យ 2 ប្រកួតដោយការប្រើកែងដៃប៉ះចង់ផ្ទៃមុខគូសមភាគី និងជាទង្វើមួយដែលគ្រោះថ្នាក់ និងមិនត្រូវបានទទួលយក៖ យោងការប្រកាសផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី SereiA ។

គ្រូបង្វឹក AC.Milan លោក Vicenzo Montella អាចនិងដាក់អោយ Bonucci ចូលលេងបានវិញនៅថ្ងៃទី5 ខែវិច្ឆិកា ខាងមុខទល់និងក្រុម Sassuolo ។ បច្ចុប្បន្នក្រុម AC.Milan មានចំណាត់ថ្នាក់លេខ 11 មាន 13ពិន្ទុតាមពីក្រុមក្រុមកំពូលតារាង Napoli ចំនួន 12ពិន្ទុ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ whoscored