ក្រុមភ្ញៀវAC Milan បានផ្តួលក្រុមជើង​ខ្លាំង​ចំណាត់ថ្នាក់លេខ២គឺម្ចាស់ផ្ទះ  Lazio ក្នុងលទ្ធផល​៣ទល់និង០កាលពី យប់ថ្ងៃ​សៅរ៏ទី ៤កក្កដា ២០២០​ម្សិលមិញ​នេះ។លទ្ធផលដ៏ល្អនេះជាការបង្កឪកាសដល់ក្រុម​ការពារតំណែង​ជើងឯក Juventus ស្ថិតយ៉ាងប្រកៀកក្នុងការលើក​ពាន​ក្រប​ខណ្ឌSerieA ជាលើកទី៩ ជាប់ៗគ្នារយៈពេល១​ទសវត្ស​ចុង​ក្រោយ​នេះ។

AC Milan tear down Olimpico fortress to put damaging dent in ...

៣គ្រាប់របស់AC.Milan រកបានដោយកីឡាករ Hakan Calhanoglu ស៊ុតបាល់ពីចំងាយបញ្ចូលទីបើកឆាក​បានយ៉ាង​ល្អនៅ​នាទី​ទី២៣​ ខណៈអតីតខ្សែប្រយុទ្ ធMan.Utd និងLA Galaxy កីឡាករ Zlatan Ibrahimovic មានវ័យ ៣៨ ឆ្នាំ​ស៊ុត​បាល់​ពិន័យ​​១១ម៉ែត្របានបង្កើនការនាំមុខគ្រាប់បាល់ទី២នៅនាទីទី ៣៤ បន្ទាប់ពីកីឡាករ AC.Milanទាត់បាល់ប៉ះដៃ​ខ្សែការពារ​Lazioខណៈខ្សែប្រយុទ្ធស៊ុយអ៊ែតរូបនេះស្ទើរតែមិនអាចរកគ្រាប់បាល់បានក្រោយអ្នកចាំទី Lazio ដឹងខ្យល់បាល់ហក់ទៅ​ជួយ​​​សង្គ្រោះ​ចំគោលដៅតែចាប់មិនបានល្អ  ធ្វើអោយបាល់បានរមៀលចូលទីបានសម្រេច ។ គ្រាប់បាល់ទី៣រកបា​ន​ដោយAnte Rebicក៏មានឪកាសបន្ថែមគ្រាប់បាល់ទី៣នៅ​នាទី​ទី​៥៩ខណៈ Lazio មិនមាន​ឪកាស​វាយបកតបតបាន១គ្រាប់សោះឡើយ។

AC Milan (@acmilan) | Twitter

ក្រោយសល់ ៨ ប្រកួតទៀតនិងបញ្ចប់រដូវកាលក្រុមប្រជែងពាន Lazio នៅតែបន្តឈរលេខរៀងទី២ ក្នុងតារាងគិតត្រឹម​សប្តាហ៏​ទី​៣០ និងមាន ៧ ពិន្ទុតាមពីក្រោយក្រុមលោក Maurizio Sarri តែបានជួយអោយក្រុម ​ចាប់កៅអីសម្រាប់​ការ​ប្រកួត​​ជម្រុះពានរង្វាន់ Europa League នៅរដូវកាលក្រោយផងដែរ។

វីដេអូ៖ Highlight