ក្លិប AC Milan កាលពីថ្ងៃអង្គារបានបណ្តេញលោក Marco Giampaolo ចេញពីតំណែងគ្រូបង្វឹក ក្រោយពីដឹកនាំបានត្រឹមតែ៧ប្រកួត ខណៈដែលអតីតម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះ បានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ១៣ នៅលើតារាង Serie A ស្របពេលលោក Stefano Pioli អតីតគ្រូបង្វឹករបស់ក្លិប Inter Milan បានត្រៀមខ្លួនរួចរាល់ក្នុងការចូលកាន់តំណែង។

ក្លិបបានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «ក្លិប AC Milan សូមប្រកាសថា ក្លិបបានបណ្តេញលោក Marco Giampaolo ចេញពីតំណែងរបស់លោកក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសដំបូងហើយ។ ក្លិបនេះ ពិតជាសូមថ្លែងអំណរគុណដល់លោក Marco សម្រាប់ការងារដែលលោកបានធ្វើ និងជូនពរឲ្យលោកជួបតែសំណាងល្អក្នុងអាជីពរបស់លោក»។

លោក Giampaolo បានចូលជំនួសកន្លែងរបស់លោក Gennaro Gattuso ដែលបានដឹកនាំឲ្យក្លិបនេះបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ កាលពីរដូវកាលមុន ប៉ុន្តែ បន្ទាប់ពីការចាញ់៤ប្រកួតជាប់ៗគ្នា ក្នុងនោះរាប់បញ្ចូលទាំងការចាញ់ក្រុម Inter Milan ២-០ ក្រុម AC Milan នាំមុខត្រឹមតែ៣ពិន្ទុគត់លើក្រុមស្ថិតក្នុងតំបន់កាត់ចោល ក្រោយពីការប្រកួតក្របខ័ណ្ឌលីក៧លើក។

គ្រូបង្វឹកវ័យ៥២ឆ្នាំរូបនេះ បានជួបការលំបាកក្នុងការស្រោចស្រង់ក្រុម AC Milan ដែលបានបាត់បង់កៅអីរបស់ខ្លួនក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលនេះ ដោយសារតែប្រព្រឹត្តល្មើសនឹងច្បាប់ប្រកួតប្រជែងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុរបស់ FIFA៕
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង