ក្រុម AC Milan បានបាត់បង់ឱកាសក្នុងការឡើងឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Inter Milan ខណៈដែលលទ្ធផលស្មើនេះ អនុញ្ញាតឲ្យ Napoli រក្សាការឈរលេខ១នៅលើតារាង។

ក្រុមមិនស្គាល់ចាញ់របស់លោក Stefano Pioli ៣២ពិន្ទុស្មើជាមួយនឹងក្រុម Napoli ក្រោយពីការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Stefan de Vrij បានលុបចោលគ្រាប់បាល់ប៉េណាល់ទីនៅនាទី ទី១១របស់កីឡាករ Hakan Calhanoglu សម្រាប់ក្រុម Inter។ AC Milan នឹងមានការសោកស្តាយចំពោះការខ្ជះខ្ជាយឱកាសក្នុងការឡើងឈរលេខ១លើតារាង ក្រោយពីក្រុម Napoli ត្រឹមតែអាចដណ្តើមបានលទ្ធផលស្មើ ១-១ ក្នុងការប្រកួតលើទឹកដីខ្លយណឯង ជាមួយនឹងក្រុម Verona ក្នុងរយៈពេល១ថ្ងៃមុននេះ។

ទាំង AC Milan និង Inter Milan នឹងខកចិត្តដូចគ្នា ជាមួយនឹងការដណ្តើមបានត្រឹមតែ១ពិន្ទុនោះ ខណៈដែលពួកគេមានឱកាសដូចគ្នាក្នុងការឈ្នះការប្រកួតនៅពីមុខអ្នកគាំទ្រចំនួន៥៧០០០នាក់ នាកីឡដ្ឋាន San Siro៕

ប្រភពព័ត៌មាន៖ Channel News Asia