បរទេស៖ ខ្សែបម្រើឆ្នើម James Rodriguez របស់ក្លឹប Everton កំពុងតែត្រូវបានក្លិបយក្សអ៊ីតាលី AC Milan ចាត់ទុក​ជាបេក្ខភាព​ដែល​នឹងជំនួសតំណែងកីឡាករ Hakan Calhanoglu ដែលបានផ្លាស់ទៅកាន់ក្លឹបគូរប្រជែង Inter Milan។

Según la FIFA y la UEFA, estos son los mejores goles de James Rodríguez -  Radio ZETA

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង AC Milan បានរងនូវការរង្គោះរង្គើរកាល​ពីខែមុន​ នៅ​ពេលដែល Calhanoglu បានសម្រេចចិត្តចូលរួមជាមួយគូរប្រជែងដ៏ជូរចត់ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន​ក្រោយ​បញ្ចប់​អាជីព​រយៈពេលបួនឆ្នាំជាមួយ AC Milan។ គ្រូបង្វឹកលោក Stefano Pioli បានបញ្ចប់ការនាំយក Sandro Tonali នៅរដូវក្តៅនេះ ប៉ុន្តែខ្សែបម្រើ-ការពាររូបនេះ​នៅតែមិនអាចបំពេញចន្លោះប្រហោងក្រោយការរចាកចេញរបស់ Calhanoglu បានឡើយ។ បើយោងគេហ​ទំព័​រ​អេស្បាញ Marca បានអះអាងថា Rodriguez ដែលបានតស៊ូក្នុងយុទ្ធនាការដំបូងនៅ Everton គឺជា​ជម្រើសដ៏ល្អបំផុតដែលអា​ច​ជំនួសកីឡាករអន្តរជាតិទួរគីរូបនេះបាន។

AC Milan to meet the agent of Everton star James Rodriguez next week

 

Rodriguez ដែលបានបង្ហាញខ្លួនចំនួន ២៦ លើកសម្រាប់ក្រុមស្ករគ្រាប់ Everton នៅរដូវ​កាលចាស់មិន​បានជាប់​ឈ្មោះក្នុងក្រុមជម្រើសជាតិកូឡុំប៊ីក្នុងព្រឹត្តការណ៍ Copa America នេះឡើយ។ បច្ចុប្បន្នអតីតខ្សែបម្រើក្រុម Real Madrid រូបនេះបានវិលត្រឡប់ទៅហ្វឹកហាត់នាទឹកដី Merseyside មុនបើករដូវកាលថ្មីស្របពេល​ដែល​គ្រូបង្វឹកដ៏ជិតស្និទលោក Carlo Ancelloti បានវិលត្រលប់ទៅដឹកនាំ Real Madrid វិញទៅហើយ។ យ៉ាងណាមិញក្រៅពី James Rodriguez ខ្សែបម្រើ Isco របស់ Real Madrid ក៏ជាកីឡាករម្នាក់ទៀតស្ថិតក្នុងរ៉ាដារបស់ក្រុម AC Milan ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole