ក្រុមហង្សក្រហម Liverpool កំពុងព្រួយបារម្មណ៏ក្នុងការបាត់បង់កីឡាករ ឆ្នើមរបស់ខ្លួនគឺ Philippe Coutinho នៅខែមករាខាងមុខនេះ។ ដូច្នេះក្រុមកំពុងតែរៀបចំគិតពីអនាគត ដើម្បីរក្សាទុក Coutinho អោយបន្តលេងទៀត តែប្រសិនជាក្រុមត្រូវអវត្តមាន រូបគេមែននោះគឺក្រុមកំពុងធ្វើការងារដើម្បីស្វែងរកកីឡាករម្នាក់ទៀតមកជំនួស ខណៈ Julain Draxler របស់ក្រុម Paris Saint Germain គឺជាកីឡាករដែលក្រុម Liverpool គិតថាមានសមត្ថភាពប្រហាក់ប្រហែលនិង Coutinho ផងដែរ។

យោងគេហទំព័រ The mirror បានអោយដឹងថា៖ Draxler កីឡាករខ្សែបម្រើសញ្ជាតិអាឡឺម៉ង់វ័យ 24ឆ្នាំរូបនេះ អាចនិងធ្វើការសម្រេចចិត្តជាថ្មី បន្ទាប់ពីការមកដល់របស់កំពូលកីឡាករ ពីររូបគឺ Neymar និង Mbappe ធ្វើអោយឪកាសចូលលេងរបស់ Draxler ត្រូវបានធ្លាក់ចុះ ស្របពេលកីឡាករ Di Maria គឺជាបេក្ខភាពដែលរូបគេត្រូវប្រជែងផងដែរនោះ។ការបង្ហាញខ្លួន បានត្រឹមតែ 472នាទី ក្នុងចំនោម 11ប្រកួត ហើយទើបតែរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ត្រឹមតែ 1គ្រាប់ ជាមួយ និង Two Assist វាមិនមែនជាអ្វីដែលរូបគេចង់បាន សម្រាប់ Draxler កីឡាករដែលមានតម្លៃខ្លួន 40លានយូរ៉ូក្រោយពីបានផ្លាស់មកចូលរួមជាមួយក្រុម PSG កាលពីខែមករាឆ្នាំមុនម្នាក់នេះទេ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖​ sport-english