បរទេស៖ យោងគេហទំព័រ Globoesporte របស់ប្រេស៊ីលបានអោយដឹងថា Philippe Coutinho នឹងត្រូវធ្វើការវះកាត់របួសជង្គង់​នៅថ្ងៃអង្គារនេះ។ អតីតខ្សែបម្រើ Inter Milan, Liverpool និង Bayernn Munich បានធ្វើដំណើរទៅដល់មាតុភូមិប្រេស៊ីល​ដោយ​មានការអនុញ្ញាតពីក្លឹប ដើម្បីធ្វើតេស្តវេជ្ជសាស្ត្រជាបន្តបន្ទាប់កន្លងមក និងមិនអាចជៀសវាងបានពីជម្រើស តែមួយ គត់នោះ​គឺការវះកាត់ដើម្បីជួយដោះស្រាយបញ្ហារបួសជង្គង់បាននោះទេ។

Barcelona confirm more surgery for Philippe Coutinho - Barca Blaugranes

ប្រភពខាងលើបន្តថាៈCoutinho ទទួលការវះកាត់ឆ្អឹងនៅជង្គង់ខាងឆ្វេងនៅតំបន់ Belo Horizonte ដែលជាទីក្រុងមួយស្ថិត​នៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល។

Bayern Munich Alumni: Phillipe Coutinho will travel to Brazil for  additional knee treatment - Bavarian Football Works

កីឡាករវ័យ២៨ឆ្នាំរូបនេះមិនបានបង្ហាញខ្លួនចូលលេងតាំងពីថ្ងៃទី ២៩ ខែធ្នូ ២០២០មកម្លេះនិងធ្លាប់បានវះកាត់ជា​លើក​ដំបូង​​ម្តងរួចមក​ហើយកាលពី​ថ្ងៃទី ២ ខែមករាដើមឆ្នាំ២០២១នេះនិងពឹងថាមុខរបួសបានធូរស្បើយសម្រាប់គាត់ ត្រឡប់​មក​ជួយក្រុម​​នៅ​ខែ​មេសា​នេះ។ ប៉ុន្តែស្ថានភាពបច្ចុប្បន្នគឺតម្រូវអោយរូបគេធ្វើការតស៊ូព្យាបាលមុខរបួសនេះ​ឡើង​វិញ៕

 

ប្រភពព័ត៍មាន៖ Sport.es