បរទេស៖ ក្លឹប Leicester City ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Philippe Coutinho របស់ក្រុមអ្នកមានបុណ្យ Barcelona អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

Barcelona decide to keep Coutinho amid injury and lack of bids

កីឡាករវ័យ ២៩ ឆ្នាំដែលកំពុងសម្រាកព្យាបាលរបួសជង្គង់នោះត្រូវបានគេរំពឹងថានឹងចាកចេញពីទឹកដី Camp Nou នៅអំឡុងទីផ្សាររដូវក្តៅនេះ ហើយក្លិបមួយចំនួនត្រូវបានគេជឿជាក់ថាបានបង្ហាញការចាប់អារម្មណ៍លើរូបគេ។ កីឡាកររូបនេះធ្លាប់មានពាក្យចរចាមផ្ទេរទៅកាន់ក្លឹប Leicester កាលពីកន្លងទៅ ប៉ុន្តែត្រូវស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែទោះបីជាយ៉ាងណាបើយោងតាមគេហទំព័រ Sport បានអោយដឹងថា Leicester City នៅតែបង្ហាញការចាប់អារម្មណ៍ក្នុងការនាំយកកីឡាកររូបនេះទៅកាន់ទឹកដី King Power។

Good news with Coutinho: He is almost recovered and for the work of leaving

Coutinho ដែលបង្ហាញខ្លួនបានត្រឹមតែ ១៤ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមរបស់ Ronald Koeman អំឡុងយុទ្ធនាការឆ្នាំ ២០២០-២១ នេះ នៅតែមានកិច្ចសន្យារយៈពេល ២ ឆ្នាំទៀតជាមួយនឹងក្លឹប Barcelona។ ទន្ទឹមនឹងនេះក្លឹបយក្សពីរនៅប្រទេសអុីតាលី AC Milan និង Inter Milan ក៏បានបង្ហាញការចាប់អារម្មណ៍លើកីឡាករសញ្ជាតិប្រេសុីលរូបនេះដូចគ្នា៕

 

ប្រភពព័ត៍មាន៖ Sportsmole