ក្រោយរងបរាជ័យក្នុងជំនួបរវាង Tottenham និង Liverpool កាលពីថ្ងៃអាទិត្យកន្លងមកនេះ ដោយលទ្ធផល 4:1 ជាហេតុផលមួយទៀត ដែលធ្វើអោយកីឡាករនាំលេង(Play Maker) Philippe Coutinho ហាក់មានអារម្មណ៏មិនសប្បាយចិត្ត និង ការធ្លាក់ទម្រង់លេងរបស់ក្រុមនៅប៉ុន្មានជំនួបចុងក្រោយនេះ បើទោះបីជារូបគេព្យាយាមលេងអស់ពីសមត្ថភាពដើម្បីជួយក្រុមយ៉ាងណាក៏ដោយ។ អតីតខ្សែប្រយុទ្ធរបស់ក្រុម Inter Milan រូបនេះ ហាក់បាន ប្រមើលឃើញពីកំហុស និងការលេង មិនបានល្អរបស់មិត្តរួមក្រុមដែលបណ្តាលអោយបាល់ចូលទីបានដោយងាយៗ មុនពេលការប្រកួតនៅតង់ទី 1 ខណៈដែលមានការព្រមានផងដែរពីសំណាត់អ្នកចាត់ការទូទៅថា៖ គ្រាប់បាល់ដែលក្រុម Tottenham ស៊ុតបញ្ជូលទីនោះសូម្បីតែគាត់(Klopp)ក៏អាចធ្វើបានដែរនោះ។

ហេតុផលខាងលើនេះអាចនិងធ្វើអោយក្រុម Barcelona អាចនិងត្រៀមចូលមកចែចូវកីឡាករ ខ្សែប្រយុទ្ធ Coutinho រូបនេះសាជាថ្មីម្តងទៀតកំលុងពេលខែមករាខាងមុខនេះបន្ទាប់ពីខកខានកាលពីដើមរដូវកាលកន្លងមក។

ការចាប់ផ្តើមរដូវកាលដំបូងក្រុម Liverpool ធ្វើបានយ៉ាងល្អ សម្រាប់ 3ប្រកួតដំបូងគឺក្រុមរកបានរហូតដល់ 9ពិន្ទុគឺមានន័យថាទទួលជ័យជំនះ 3ប្រកួតជាប់គ្នា។ ប៉ុន្តែបច្ចុប្បន្ននេះក្រុមមានចំណាត់ថ្នាក់លេខ9 មានពិន្ទុគម្លាតគ្នាពីក្រុមកំពូលតារាងMan.Cityឮរហូតដល់12ពិន្ទុឯណោះដែលជាហេតុផលមួយពិបាកក្នុងការប្រជែងដណ្តើមដំណែងជើងឯកក្របខណ្ឌ Premier League នៅរដូវកាល(2017-2018)នេះ និងបានធ្លាក់ចេញពីការប្រកួតLeague Cup រឺ EFL Cup ទៅហើយនោះ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ sport-english