បរទេស៖ Liverpool កំពុងសម្លឹងឃើញបេក្ខភាពខ្សែប្រយុទ្ធឆ្នើម Heung-Min Son  ដើម្បីយកមកជំនួសខ្សែប្រយុទ្ធ Sadio Mane ដែលត្រៀមចាកចេញពីទឹកដី Anfield នៅ​រដូវក្តៅនេះហើយ យោងការចុះផ្សាយរបស់គេហទំព័រ Football.London។ កីឡាករអន្តរជាតិកូរ៉េខាងត្បូងដែលទើបតែឈ្នះពានស្បែកជើងមាស ក្នុងនាមកីឡាករដែលស៊ុត​បញ្ចូល ទីច្រើនបំផុតនៅ Premier  League ស្មើនិងខ្សែប្រយុទ្ធ Liverpool កីឡាករ Mohamed Salah ពោលគឺរកបាន២៣គ្រាប់ក្នុង១រដូវកាល។

Son Heung-Min ○ All 23 Goals scored - 2022 - YouTube

ដូច្នេះហើយទើប Son ត្រូវបាន ក្រុមគ្រូបង្វឹកអាឡឺម៉ង់លោក  Jurgen Klopp បង្ហាញការចាប់អារម្មណ៏ ស្រប​ពេលលោក  Antonio Conte បានបំពេញកាតព្ចកិច្ចបាន យ៉ាង ល្អសម្រាប់ Tottenham ដោយ បញ្ចប់ រដូវកាលឈរនៅចំណាត់ថ្នាក់លេខ៤ដោយមានកៅអីលេងនៅក្របខណ្ឌ Champion League រដូវកាលថ្មីខណៈ  Arsenal និង Man. United ឈរនៅលេខរៀងទី៥ និងទី ៦។

Son Heung-min news: Huge Tottenham relief as report reveals critical factor  has thwarted Liverpool transfer raid

ទោះយ៉ាងណាប្រសិន Spurs មិនមានកៅអីលេងនៅលីកកំពូលអឺរ៉ុប ទេនោះ ពួកគេអាចនឹងបាត់បង់កីឡាករឆ្នើមយ៉ាងហោចណាស់ក៏ម្នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្រាប់Son ខ្សែបម្រើស្លាបវ័យ ២៩ ឆ្នាំបច្ចុប្បន្នមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៥ ស្របពេលតម្លៃខ្លួននៅលើទីផ្សារបច្ចុប្បន្នរបស់គេបច្ចុប្បន្នគឺមានរហូតដល់ទៅ ៧០  លានអឺរ៉ូ។ ដូច្នេះហើយទើបក្រុមលោក Jurgen Klopp នឹងត្រូវចំណាយប្រាក់មួយផ្នែកនៃការលក់ Sadio Mane ទៅ Bayern Munich ដើម្បីត្រៀមដាក់សំណើរសមរម្យ មួយទៅកាន់Tottenham៕

 

ប្រភពព័ត៍មាន៖ Besoccer