បរទេស៖ អតីតខ្សែការពារ Liverpool លោក Jose Enrique បានរិះគន់ Sadio Mane ក្រោយពីខ្សែប្រយុទ្ធរូបនេះបានអះអាងថាខ្លួននឹងចាកចេញពីកីឡដ្ឋាន Anfield ប្រសិនជាប្រជាជនសេណេហ្គាល់ផ្តល់ជាមតិឯកច្ឆ័ន្ធចន្លោះពី៦០ភាគរយទៅ៧០ភាគរយរូបគេនិងចាកចេញពីទឹកដី Anfield តែម្តង។
ខ្សែប្រយុទ្ធហង្សក្រហមរូបនេះបានប្រកាសពីអនាគតរបស់ខ្លួន បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅក្នុងខែឧសភា ស្របពេល Bayern Munich គឺជាក្លឹបដែលមានទំនាក់ទំនងក្នុងការផ្ទេរយកអតីតកីឡាករSouthampton រូបនេះទៅកាន់ទឹកដីAllianz Arena នៅមុនរដូវកាលថ្មីចាប់ផ្តើម ។
លោក Enrique មិនចាប់អារម្មណ៏និងការលើកឡើងនេះតែបានធ្វើការរិះគន់នៅលើបណ្តាញ Instagram ថា : វាគឺជាលេសដ៏អាក្រក់ដែលខ្ញុំទើបតែជួប។ ទៅះបីគាត់ជាកីឡាករឆ្នើមសម្រាប់ក្លឹប ប៉ុន្តែការពិត Sadio ចង់ចាកចេញពីព្រោះតែក្លឹបដទៃទៀតហ៊ានផ្តល់ប្រាក់ឈ្នួលច្រើនជាង Liverpool។ បច្ចុប្បន្នMane នៅសល់កុងត្រាមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្រុមជើងឯកFA Cup ខណៈ Liverpool អាចនឹងសម្រេចចិត្តដាក់លក់ Mane ទៅកាន់ក្លឹបជើងឯកBundesliga ដែលបានត្រៀមរួចជាស្រេចក្នុងការដេញថ្លៃទឹកប្រាក់៣០ លានផោន ៕
ប្រភពព័ត៍មាន៖ Metro