បរទេស៖ សហ​ព័ន្ធ​កីឡា​បាល់ទាត់​​ទ្វីប​អឺ​រ៉ុប​ហៅកាត់ថា UEFA បាន​បង្កើត​ក្រុមម​ប្រឹក្សា​​ឯក​រាជ្យ​មួយ ដើម្បី​ស៊ើប​អង្កេត​ទៅលើ​ទិដ្ឋ​ភាព​ ដែល​បាន​នាំ​ឲ្យ​មានការ​ពន្យារ​ពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្ររាងក្រុម Liverpool និង Real Madrid កាលពីថ្ងៃ​សៅរ៍ ទី​២៨ ខែ​ឧសភា​។

ការ​ប្រកួតនៅកីឡដ្ឋាន Stade de France ក្នុង​ទីក្រុង​ប៉ា​រីស ត្រូវ​បាន​ពន្យារ​ពេល​កន្លះម៉ោង​ ដោយ​សារ​តែ​អ្នក​មាន​សំបុត្រ​របស់​ក្រុម Liverpool ត្រូវ​បាន​គេ​ឃើញ​ឈរ​រង់​ចាំ​​ជា​ជួរ​ជាច្រើន​នាក់ ហើយក្រោយ​មក ​ប៉ូលិស​បារាំង បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែកទៅលើ​ក្រុម​អ្នក​គាំទ្រ​ទាំងនោះ ។ កាលពីថ្ងៃចន្ទ អាជ្ញា​ធរបារាំង បាន​ចាត់ទុក​ថា នេះ​គឺ​ដោយ​សារ​តែ​ការ​លក់​សំបុត្រ​ក្លែង​ក្លាយ​ក្នុង​ទ្រង់​ទ្រាយ​ឧស្សា​ហកម្ម​ ស្រប​ពេល​ដែល​ការ​តវ៉ា​ជា​ច្រើន​លើ​គោល​នយោ​បាយ​នៃការ​ប្រកួតនេះ​។

លោក Billy Hogan ប្រធាន​ប្រតិបត្តិ​ក្លិប Liverpool បាន​ចាត់ទុក​ថា ការ​លើក​ឡើង​​របស់​លោក Gerald Darmanin ថា អ្នក​គាំទ្រ​ពី​៣ម៉ឺន ទៅ​៤ម៉ឺននាក់របស់ Liverpool បាន​បង្ហាញខ្លួន​នៅកីឡដ្ឋាន Stade de France ដោយ​គ្មាន​សំបុត្រ ឬ​មានសំបុត្រ​ក្លែង​ក្លាយ គឺ​ជាការ​មិនទទួល​ខុស​ត្រូវ ជា​ការ​បង្ករ​កំហឹង និង​ជា​ការព្យា​យាម​​គេច​វេស​ពីការ​បន្ទោស​។​លោក Tom Werner ប្រធានក្លិប Liverpool បាន​សរសេរលិខិត​ទៅកាន់​លោក Darmanin ដើម្បី​ទាម​ទារ​ការ​សុំ​ទោស​។ លិខិត​របស់​លោក Werner បាន​សរសេរ​ថា៖ «ការ​លើក​ឡើង​របស់​អ្នក គឺ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ គ្មាន​វិជ្ជា​ជីវ និង​គ្មា​ការ​គោរព​ដល់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ ដែល​​រង​ផល​ប៉ះ​ពាល់​ទាំង​រាង​កាយ និង​ផ្លូវ​ចិត្ត​»​៕

 

ប្រភព​ព័ត៌​មាន៖ BBC