គ្រូបង្វឹកក្រុមបិសាចក្រហម Man.United លោក Jose Mourinho បានបញ្ជាក់សាជាថ្មីថាខ្សែការពារPhil Jones និងត្រលប់មកជួយក្រុមវិញទាន់ពេលប្រកួតស្វាគមន៏ក្រុមភ្ញៀវកំពុងឡើងជើងគឺក្រុមTottenham នាពហុកីឡាដ្ឋាន​ Old Trafford នាថ្ងៃសៅរ៏សប្តាហ៏នេះ។កីឡាករក្រុមជម្រើសជាតិអង់គ្លេសវ័យ 25ឆ្នាំរូបនេះ បានរងរបួសជើងកាលពីថ្ងៃសៅរ៏កំលុងពេលរងបរាជ័យលើកដំបូងសម្រាប់រដូវកាលថ្មីនេះក្រោមស្នាដៃក្រុម Huddersfield កាលពីសប្តាហ៏មុនដោយលទ្ធផល 2:1 ។ ហើយសម្រាប់ជំនួបនៅពានរង្វាន់ League Cup(Carabao Cup) ដែលក្រុម Man.United ផ្តួលក្រុម Swansea ដោយលទ្ធផល2:1 កីឡាកររូបនេះ បានត្រឹមអង្គុយជាកីឡាករបម្រុងប៉ុណ្ណោះ។

រដូវកាលថ្មីនេះ Jone បានបង្ហាញទម្រង់លេងបានល្អនៅតំបន់ការពារកណ្តាល និង មានឪកាសបានចូលលេងច្រើនសម្រាប់ការបង្ហាញខ្លួនក្នុងការប្រកួតធំៗដូចជាPremier League ហើយរូបគេអង្គុយនៅកៅអីបម្រុងតែ2ដងប៉ុណ្ណោះ។ថ្លែងប្រាប់សារពត៌មានអ្នកចាត់ការទូទៅក្រុមMan.United សញ្ជាតិព័រទុយហ្គាល់រូបនេះ បន្តថាៈJone បានប្រាប់ខ្ញុំគាត់និង វិលត្រលប់មកជួយក្រុមបានវិញ ប្រសិនបើខ្ញុំមានតម្រូវការ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ metro