ក្រុមកំពុងតែតស៊ូចេញពីតំបន់បាតតារាង Prermier League ក្លឹប Everton ក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្ដោះអាសន្ន លោក David Unsworth បានផ្តល់បទសម្ភាសន៏ក្រោយបរាជ័យជាមួយក្រុមតោខៀវ Chelsea ក្នុងជំនួបពានរង្វាន់ League Cup រឺ Carabao Cup ថា៖ <<លោកពេញចិត្តទម្រង់លេងរបស់កូនក្រុមទោះបីចាញ់ជើងខ្លាំង Chelsea>> ។

ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Willian ជាអ្នករកគ្រាប់បាល់កាត់សេចក្ដីនៅនាទី90+2 ក្រោយពី កីឡាករមិត្តរួមក្រុម Antonio Rudiger រកគ្រាប់បាល់បានដោយការតែតបញ្ចូលទីគ្រាប់ទី1 នៅនាទីទី26។ ទោះបីជាយ៉ាងណាក្តី Everton ក៏បានរកគ្រាប់បាល់មួយគ្រាប់តាមពីក្រោយនៅនាទី90+4 ដោយកីឡាករ Dominic Calvert-Lewin ផងដែរ។ បញ្ចប់ការប្រកួត Chelsea ផ្ដួល Everton 2-1។

ខាងក្រោមជាវីឌីអូហាយឡាយការប្រកួតរវាង Chelsea vs Everton ៖

កែសម្រួលដោយ៖ UsportKh
ប្រភព៖ Skysport