យោងគេហទំព័រ L’Equipe របស់បារាំងបានអោយដឹងថា៖ ខ្សែបម្រើកំណត់ត្រាថ្លៃបំផុតទី3 លើលោកកីឡាករ Paul Pogba និង វិលត្រលប់មកចូលលេងអោយក្រុមបិសាចក្រហមវិញនាថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ2017 ខាងមុខ ក្នុងជំនួបរវាងក្រុម Man.United និង Chelsea នាកីឡាដ្ឋាន Stamford Bridge ។

អតីតកីឡាករក្រុម Juventus វ័យ 24ឆ្នាំរូបនេះ បានសម្រាកព្យាបាលរបួសសរសៃពួរជង្គង់គិតចាប់តាំងពីការប្រកួតចុងក្រោយទល់និងក្រុម Basel របស់ស្វីស នៅក្របខណ្ឌ Champion League ចាប់តាំងពីខែកញ្ញាមកម្លេះ។ ការខកខានក្នុងជំនួបមិត្តភាពរវាងបារាំង ជាមួយនឹងអាឡឺម៉ង់ ហើយនិង វេល អាចជាពេលវេលាមួយសម្រាប់ Pogba មានពេលសម្រាកបានច្រើនដើម្បីឆាប់ជាសះស្បើយពីជំងឺ និង អាចត្រលប់មកជួយក្រុមផងដែរសម្រាប់ការធ្វើដំណើរទៅសួរសុខទុក្ខក្រុមកំពូលតារាង Man.City នៅកម្មវិធីបន្ទាប់។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Metro