អ្នកចាត់ការទូទៅក្រុមជើងឯក Premier League លោក Antonio Conte បានបញ្ជាក់ថា ខ្សែបម្រើឆ្នើម N’Golo Kante និង វិលត្រលប់មកជួយក្រុមវិញទាន់ពេលជំនួបជាមួយក្រុមបិសាចក្រហមនៅកីឡាដ្ឋាន Stamford Bridge នាសប្តាហ៏ក្រោយនេះ។ អតីតកីឡាករក្រុម Leicester City រូបនេះ បានរងរបួសសរសៃពួរ និង ខកខានលេងចំនួនបួនប្រកួតកន្លងមកហើយ។

គ្រូបង្វឹក Chelsea លោក Conte បានផ្តល់បទសម្ភាសន៏ក្រោយជំនួបផ្តួលក្រុម Everton ដណ្តើមពានរង្វាន់ Carabao Cup កាលពីថ្ងៃពុធនេះថា៖ គាត់(Kante)ត្រៀមខ្លួនរួចរាល់សម្រាប់វិលត្រលប់មកជួយក្រុម។ ខ្ញុំមានការសប្បាយចិត្ត និងបានឃើញគាត់ត្រលប់មករកសភាពដូចដើមវិញ ហើយយើងមាន ភាពអត់ធ្មត់កន្លងមក ដើម្បីដាក់អោយគាត់លេងបានវិញក្នុងពេលឆាប់ៗនេះ

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Metro