យោងគេហទំព័រ La Parisien របស់បារាំងបានចុះផ្សាយថា៖ កីឡាករមិត្តរួមក្រុមនៅក្នងក្លឹប Paris Saint Germain មានការមិនសប្បាយចិត្តនិងអាកអន់ជាមួយខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតលើលោកកីឡាករ Neymar បន្ទាប់ពីអតីតស៊ូភើស្តាក្រុម Barcelona រូបនេះទទួលបានឯកសិទ្ធភាពចំសំខាន់ៗ។

មូលហេតុសំខាន់ចំនួនដែលនាំអោយមានការមិនសប្បាយចិត្ត និង លួចច្រណែនសម្រាប់ក្លឹប ដែល បានផ្តល់ អោយ Neymar នៅអ្នកថែទាំផ្នែកសុខភាព គឺមានគ្រូពេទ្យផ្ទាល់ខ្លួន 2រូបជាអ្នក ព្យាបាលដោយ ចលនា(physiotherapists)ថែទាំរូបគេជាប្រចាំ និង មួយវិញទៀតមិត្តរួមក្រុមកំលុង ពេលហ្វឹកហាត់ គឺមិនតម្រូវអោយប្រើកម្លាំងធ្ងន់លើរូបគេនោះទេ និងសម្រាប់ទម្រង់លេងកំលុងពេលប្រកួតគឹ Neymar មិនតម្រូវអោយចុះមកជួយក្រុមនៅតំបន់ការពារឡើយ។

សម្រាប់សម្ភារៈវិញ Neymar អាចប្រើប្រាស់កាតាបម៉ាកយីហោ Brand ទៅតាមក្រុមហ៊ុនដែលជួយឧបត្តម្ភដល់រូបគេ ស្របពេលមិត្តរួមក្រុមផ្សេងទៀតតម្រូវអោយប្រើប្រាស់សម្ភារៈមាននិមិត្តសញ្ញា Logo របស់ក្រុម Paris Saint Germain តែមួយប៉ុណ្ណោះ។ ហើយសម្រាប់រដូវកាលក្រោយ(2017-2018)គឺក្រុមរបស់អ្នកចាត់ការលោក Unai Emery និង ផ្តល់សិទ្ធិដល់ Neymar អោយទាត់បាល់កាត់សេចក្តី 11ម៉ែត្រមុនគេបង្អស់ ខណៈដែលបច្ចុប្បន្ននេះ កីឡាករតម្លៃខ្លួន 222លានយ៉ូរូរូបនេះ បានចែករំលែកការស៊ុតបាល់ Penalty នេះជាមួយមិត្តរួមក្រុមគឺ ខ្សែប្រយុទ្ធ Carvani។

កែសម្រួលដោយ៖​ Usportkh
ប្រភព៖ Marca