យោង Football Italia បានអោយដឹងថា៖ ក្រុមតោខៀវ Chelsea កំពុងសំលឹងឃើញបេក្ខភាពគ្រូបង្វឹកក្រុម Napoli លោក Maurizio Sarri ដើម្បីមកជំនួសអ្នកចាត់ការទូទៅបច្ចុប្បន្នគឺលោក Antonio Conte ។ ក្រុមជើងឯក Premier League មួយនេះបានត្រៀមផងដែរនៅទឹកប្រាក់ 9លានផោនក្នុងមួយឆ្នាំ ដើម្បីដាក់សំណើរនាំយកគ្រូបង្វឹកវ័យ 58ឆ្នាំរូបនេះមកដឹកនាំក្រុមនៅកីឡាដ្ឋាន Stamford Bridge។

គ្រូបង្វឹក Napoli លោក Sarri បានអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំ ក្រុមបាល់ទាត់អាជីពដ៏ល្អបំផុតមួយ ក្រោយចូលដឹកនាំក្រុម Napoli កាលពីឆ្នាំ2015 និង មានតម្លៃខ្លួនទិញផ្តាច់កុងត្រាប្រមាណ 6.75លានផោន ហើយបើនិយាយពីតម្លៃសម្រាប់ ក្លឹបអ្នកមានដូចជា Chelsea វិញគឺមិនមានបញ្ហាហិរញ្ញវត្តុចោតនោះទេ។ បច្ចុប្បន្ននេះក្រុម Napoli ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះ គឺកំពុងនាំមុខតារាង Serie A តាមពីក្រោយដោយក្រុម Inter Milan ចំនួន 2ពិន្ទុ។

សម្រាប់ក្រុម Chelsea ការចាប់ផ្តើមរដូវកាលថ្មីចំនួន 9ប្រកួតកន្លងមកនេះក្រុមការពារតំណែងជើងឯកមួយនេះទទួលបានចំណាត់ថ្នាក់លេខ4 មាន 16ពិន្ទុប៉ុណ្ណោះ និងតាមពីក្រុមក្រុមកំពូលតារាងគឺ Man.City រហូត ដល់ទៅ 9ពិន្ទុឯណោះ ស្របពេលអតីតគ្រូបង្វឹកក្រុម Juventus លោក Antonio Conte ដឹងខ្លួនថាលោកកំពុងរងសម្ភាធ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ dreamteamfc