អ្នកចាត់ការទូទៅក្រុម Tottenham HotSpur លោក Mauricio Pochettino បានប្រាប់អោយដឹងថាខ្សែប្រយុទ្ធឆ្នើម Harry Kane អាចនឹងអវត្តមានសម្រាប់ជំនួបធំជាមួយ ក្រុមបិសាចក្រហម Man.United នាថ្ងៃសៅរ៏ចុងសប្តាហ៏នេះ ស្របពេលក្រុមទើបនិងធ្លាក់ចេញពីការប្រកួតពានរង្វាន់ Carabao Cup ដោយសារស្នាដៃក្រុម WestHam United ។

ខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង Kane រកគ្រាប់បាល់រហូតដល់ 13គ្រាប់សម្រាប់ការចាប់ ផ្តើមរដូវកាលថ្មីនេះទាំងនៅក្របខណ្ឌ Premier League និង Champion League។ ប៉ុន្តែសម្រាប់ជំនួបបរាជ័យ 3:2 ជាមួយក្រុម WestHam United កាលពីថ្ងៃម្សិលមិញ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ Carabao Cup នោះ Kane មិនបានចូលលេងនោះទេ ខណៈរូបគេកំពុងមានបញ្ហរបួស។

កំលុងពេលមានការចោតសួរទៅកាន់អ្នកចាត់ការក្រុមលោក Pauchettino របស់ គេហទំព័រ bein SPORTS ថា៖ ចុះប្រសិនបើនៅថ្ងៃប្រកួតនោះ Kane និងបង្ហាញខ្លួននៅលើទីលាន? ពេលនោះតើគាត់និងខ្មាសអៀនសម្តីខ្លួនឯងដែលបានអះអាងដែររឺអត់? អ្នកចាត់ឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះឆ្លើបតបវិញថា៖ ថ្ងៃប្រកួតអ្នកទាំងអស់គ្នានិងឃើញច្បាស់

កែសម្រួលដោយ៖ Usportkh
ប្រភព៖ dreamteamfc