ខ្សែប្រយុទ្ធបម្រុងវ័យក្មេង Anthony Martial បានជួយក្រុមបិសាចក្រហម Man.United ផ្តួលក្រុមភ្ញៀវ Tottenham Hot Spur នៅសប្តាហ៏ទី10 នេះ ដោយលទ្ធផល 1:0 នៅនាទីទី81 ក្រោយប្តូរចូល ក្នុងនាមជាកីឡាករបម្រុង និង ជាគ្រាប់បាល់លើកទី4 ហើយសម្រាប់រូបគេនៅរដូវកាលថ្មីនេះ។

ក្រុមភ្ញៀវដែល Spur សម្បូរទៅដោយកីឡាករឆ្នើមៗមួយចំនួន ដូចជា Alli,​Erikssen, Rose, មិនបានបង្កើនឪកាសជោគជ័យបាននោះទេ ស្របពេលដែកខ្សែប្រយុទ្ធឆ្នើម Harry Kane បានរងរបួស និងអវត្តមានចូលលេងសម្រាប់ក្រុម។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Manchester United vs Tottenham Hotspur ៖

ខ្សែប្រយុទ្ធវ័យក្មេង Leroy Sane បានបង្កើនគ្រាប់នាំមុខអោយក្រុមកំពូលតារាង Premier League គឺក្រុមមេឃខៀវ Man.City ជាមួយជំនះ 3:2 លើក្រុមម្ចាស់ផ្ទះ West Brom ។ ក្រុម Man.City ដែលមាន អត្រាគ្រប់គ្រងបាល់រហូតដល់ 78ភាគរយលើការប្រកួតនេះ បានបង្កើតឪកាសរកគ្រាប់បាល់បញ្ចូលទី បានរហូតដល់ 15ដង ប៉ុន្តែធ្វើបានសម្រេចតែ 3គ្រាប់ប៉ុណ្ណោះ។

ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់ Leroy Sane រកគ្រាប់បាល់បាននៅនាទី10 ខណៈខ្សែបម្រើប្រេស៊ីល Fernandinho រកគ្រាប់បាល់បាននៅនាទីទី15 និងខ្សែបម្រើស្លាបស្តាំអង់គ្លេស Raheem Sterling រកគ្រាប់បាល់បាននៅនាទីទី64 ខណៈក្រុមម្ចាស់ផ្ទះតាមពីក្រោយ 2គ្រាប់ វិញដោយកីឡាករ Jay Rodriguez និង Mathew Philips។

ជ័យជំនះ 8ប្រកួតក្នុងចំណោមការចាប់ផ្តើមរដូវកាល 10ប្រកួតកន្លងមក ធ្វើអោយក្រុមក្រោមការដឹកនាំរបស់លោក​ Pep Guadiola មានចំណាត់ថ្នាក់នាំមុខកំពូលតារាង Premier League ដដែលនិងតាមពីក្រោយក្រុមបិសាចក្រហម Man.United 5ពិន្ទុ បន្ទាប់ពីផ្តួលក្រុម Spur ដោយលទ្ធផល 1:0 ផងដែរនោះ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម West Brom vs Manchester City ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC