សម្រាប់ការប្រកួតនៅសប្តាហ៏ទី10នេះ គ្រូបង្វឹក Arsenal លោក Arsene Wenger បានស្នើអោយកូន ក្រុមរបស់លោកបង្កើនការខិតខំប្រឹងប្រែងលេងដើម្បីអោយបានឈរនៅចំណាត់ថ្នាក់ទី3 នៅកំពូលតារាង Premier League ។

គ្រាប់បាល់ជ័យជំនះ 2គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Kolasinac នៅតង់ទី2 នាទីទី51 និង ខ្សែបម្រើ-ប្រយុទ្ធសញ្ជាតិវេល Arron Ramsey ស៊ុតគ្រាប់ជ័យជំនះនៅនាទីទី58 និងជាគ្រាប់បាល់ទី50 សម្រាប់រូបគេ លេងអោយ Arsenal ។ ស្របពេល កីឡាករខ្សែប្រយុទ្ធវ័យក្មេង Clucas ទើបនិងទិញពីក្រុម Wolverhammpton រកគ្រាប់បាល់អោយក្រុមក្ងានស Swansea តាំងតែនៅនាទីទី22 តង់ទី1។

ជ័យជំនះលើកទី800 របស់គ្រូបង្វឹកចាស់វស្សាលោក Arsene Wenger សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League នេះធ្វើអោយគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ មានការសប្បាយចិត្តនិងការបង្ហាញទម្រង់លេងល្អជាមួយការវិលត្រលប់មករកភាពខ្លាំងរបស់ក្រុមវិញហើយ ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Arsenal vs Swansea City ៖

គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp បានអោយដឹងថា លោកមានអារម្មណ៏ថាដូចជាកាដូថ្ងៃបុណ្យគ្រីស្មាស់ ក្រោយដឹកនាំក្រុមទទួលជ័យជំនះលើក្រុម Huddersfield Town នៅកីឡាដ្ឋាន Anfield ដោយលទ្ធផល 3:0 កាលពីយប់ថ្ងៃសៅរ៏សប្តាហ៏ទី10 ក្នុងការប្រកួតក្របខណ្ឌកំពូលអង់គ្លេស ។

ក្រុមរបស់លោកKlopp បានស្តារមុខមាត់របស់ខ្លួនឡើងវិញក្រោយពីរងបរាជ័យយ៉ាងធ្ងន់ធ្ងរដោយលទ្ធផល 4:1 កាលពីសប្តាហ៏មុន ក្រោមស្នាដៃក្រុមTottenhamនៅពហុកីឡាដ្ឋានWembely ។ កីឡាករខ្សែប្រយុទ្ធអង់គ្លេសDaniel Sturridge ស៊ុតបាល់គ្រាប់ទី100 អោយក្រុមLiverpool ស្រប ពេលខ្សែប្រយុទ្ធប្រេស៊ីលFirmino និង Georginio Wijnaldum រកបានម្នាក់មួយគ្រាប់អោយ ក្រុម ផង ដែរ។ក្រោយចង់ការប្រកួតជាមួយលទ្ធផល3:0 អតីតគ្រូបង្វឹកក្រុមDortmund លោក Klopp បាន អោយដឹងថាៈ ការេរងបរាជ័យកាលពីសប្តាហ៏មុនគឺជាការប្រកួតដ៏អាក្រក់បំផុតសម្រាប់រដូវកាលថ្មីនេះ យើងមិនគួរណាមើលរំលង បទពិសោធន៏ដ៏ជូរចត់នេះទេ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Liverpool vs Huddersfield Town ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC