ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនកីឡាករ Gonzalo Higuain រកបាន 2គ្រាប់ជួយអោយក្រុម Juventus សម្រាប់ការប្រកួតដ៏សំខាន់ផ្តួលក្រុមជើងខ្លាំង AC.Milan នៅសប្តាហ៏ទី11 កាលពីថ្ងៃសៅរ៏កន្លងទៅនេះ។ 2គ្រាប់របស់ Higuain ធ្វើអោយបច្ចុប្បន្នក្រុមជើងឯក SerieA 5សម័យ ជាប់គ្នាចុងក្រោយមួយនេះមាន ចំណាត់ថ្នាក់ទី2 និងមានពិន្ទុស្មើនិងក្រុមកំពូលតារាងគឺ Napoli ប៉ុន្តែ ក្រុមកំពូលតារាង Napoli នៅមាន 1ប្រកួតក្នុងដៃ មិនទាន់ប្រកួត(ទើបតែប្រកួតបាន10ប្រកួត) និងត្រូវរង់ចាំការប្រកួតនៅថ្ងៃអាទិត្យជាមួយក្រុមភ្ញៀវ Sassuolo បន្តទៀត ។

ការបញ្ជូនបាល់ដ៏ល្អរបស់មិត្ររួមក្រុមនិងរួមជាតិអាហ្សង់ទីនកីឡាករ Paulo Dybala ធ្វើអោយខ្សែប្រយុទ្ធឆ្នើមរូបនេះរកបាន 1គ្រាប់ដំបូងនាំមុខក្រុមម្ចាស់ផ្ទះនៅកីឡាដ្ឋាន San Siro ដោយលទ្ធផល 1:0។ អតីតខ្សែប្រយុទ្ធក្រុម Real Madrid និង Napoli រូបនេះបន្តរកគ្រាប់បាល់នាំមុខបន្តទៀត នៅនាទីទី63 ហើយបន្តរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។

Higuain វ័យ 29ឆ្នាំរកគ្រាប់បាល់បាន101គ្រាប់សម្រាប់ការបង្ហាញខ្លួន 153ប្រកួតអោយក្រុមនៅក្របខណ្ឌ SereiA គឺ Napoli និង Juventus បន្ទាប់ពីបានចាកចេញពីក្រុមស្តេចស Real Madrid មកលេងនៅអ៊ីតាលីកាលពីឆ្នាំ2013។ ក្រុម AC.Milan ដែលបានចំណាយទឹកប្រាក់រហូតដល់ទៅ 200លានផោនកាលពីដើមរដូវក្តៅដើម្បីទិញ ដូរកីឡាករនោះ បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់ទី8 នៅក្របខណ្ឌ SerieA នៅឡើយ។ រីឯការប្រកួតមួយគូទៀត ក្រុម Roma បានផ្តួលក្រុម Bologna ដោយលទ្ធផល 1:0 ផងដែរ។

វីឌីអូហាយឡាយអំពីការប្រកួតរវាងក្រុម AC.Milan vs Juventus ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC