ក្រុម Bayern Munich ត្រូវជួបការប្រកួតដ៏ស្វិតស្វាញមួយផ្សេងទៀតក្នុងការប្រកួតពាន German Cup ក្រោយពីត្រូវបានចាប់ឆ្នោតឲ្យប៉ះជាមួយនឹងជើងខ្លាំង Borussia Dortmund ក្នុងការប្រកួតជុំទី៣ នៃយុទ្ធនាការនេះ កាលពីថ្ងៃអាទិត្យ។

ក្រោយពីបានផ្តួលក្រុម RB Leipzig ដែលជាគូប្រជែងក្នុង Bundesliga ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤ ក្រោយពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងរយៈពេល ១២០នាទីកាលពីថ្ងៃពុធនោះ ក្រុម Bayern ត្រូវបានចាប់ឆ្នោតឲ្យជួបក្រុម Dortmund ដែលដូចទៅនឹងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុនដែរ។ ក្រុម Bayern នឹងត្រូវជួបក្រុម Dortmund នៅក្រៅដី ក្នុងការប្រកួតក្របខ័ណ្ឌលីកដ៏រំភើបនៅថ្ងៃសៅរ៍នេះ ក្រោយពីក្រុមយក្សនៅទីក្រុង Munich មួយនេះ បានឡើងទៅឈរនៅលើក្រុម Dortmund លើកំពូលតារាង ក្រោយពីទទួលជ័យជម្នះ ២-០ លើក្រម Leipzig ស្របពេលក្រុម Dortmund ចាញ់ក្នុងលទ្ធផល ៤-២ លើទឹកដីក្រុម Hanover 96។

ក្រុម Dortmund ដែលជាម្ចាស់ជើងឯក German Cup បានផ្តួលក្រុម Bayern ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន ក្នុងដំណើរឆ្ពោះទៅកាន់ការឈ្នះពាននេះ ក្រោយពីបានផ្តួលក្រុម Eintracht Frankfurt ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីខែឧសភា ។ Bayern នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Dortmund នៅកីឡដ្ឋាន Allianz Arena នាថ្ងៃទី១៩ ឬទី២០ ខែធ្នូ។ Dortmund បានផ្តួលក្រុម Bayern ៥-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១២ នៅមុនពេល Bayern សងសឹកវិញជាមួយនឹងជ័យជម្នះ ២-០ កាលពីឆ្នាំ២០១៤៕

ការប្រកួតជុំទី២ នៃពាន German Cup

Mainz v VfB Stuttgart

Nuremberg v VfL Wolfsburg

Bayern Munich v Borussia Dortmund

Heidenheim v Eintracht Frankfurt

Werder Bremen v Freiburg

Borussia Moenchengladbach v Bayer Leverkusen

Paderborn v Ingolstadt 04

Schalke v Cologne

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia