ខ្សែប្រយុទ្ធស្លាបវ័យក្មេងសញ្ជាតិកូឡុំប៊ី James Rodriguez និងមិត្តរួមក្រុមខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Lewandowski បានជួយក្រុម Bayern Munich រកបានម្នាក់មួយគ្រាប់ដើម្បីនាំក្រុមយក្សអាឡឺម៉ង់មួយនេះហក់មកភាពខ្លាំងវិញហើយ ក្រោយផ្តួលក្រុម RB Leizig ដោយលទ្ធផល 2:0។

ជ័យជំនះនៅសប្តាហ៏ទី10 នេះ បានធ្វើអោយក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Jupp Heynckes មួយនេះ ឈរនៅទីកំពូលតារាង Bundesliga ដោយមាន 23ពិន្ទុ តាមពីក្រោយ ដោយ ក្រុម Dormund បន្ទាប់បន្ទាប់ពីក្រុមបានរងបរាជ័យ ក្រោមថ្វីជើងក្រុម Haonnover ក្នុងលទ្ធផល 4:2។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC