គ្រូបង្វឹកថ្មីចាស់វស្សារបស់ក្រុម Bayern Munich លោក Jupp Heynckes ក្រោយចូលកាន់តំណែងនៅ ពហុកីឡាដ្ឋាន Allianz Arena របស់ក្រុម Bayern Munich បានស្ងើចសរសើរដល់កូនក្រុមកីឡាករខ្សែប្រយុទ្ធស្លាបឆ្វេង James Rodriguez មានភាពបិនប្រសពខ្ពស់ក្នុងការប្រកួត ក្រោយពេលកីឡាកររូបនេះរកបានមួយគ្រាប់ក្នុងចំនោមគ្រាប់ជ័យជំនះ 2:0 ដើម្បីផ្តួលក្រុមក្រុម RB Leipzig 2-០ នាំអោយក្រុម Bayern Munich ឈរទីកំពូលតារាង Bundesliga ។

James ត្រូវបានក្រុម Bayern Munich ខ្ចីជើងពី Real Madrid 2ឆ្នាំ ក្រោយមិនសូវបានចូលលេងជម្រើសដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Zinidine Zidane។

ក្រោយបញ្ចប់ការប្រកួត លោក Jupp Heynckes បានផ្តល់បទសម្ភាសន៏ក្នុងសន្និសិទសារពត៌មានថា៖ “James លេងបានល្អសម្រាប់ការប្រកួតដ៏សំខាន់នេះ គេបានគ្រប់គ្រងបាល់បានយ៉ាងច្រើន និងបង្ហាញពីភាពច្នៃប្រឌិតជាច្រើនក្នុងការជួយក្រុម ជារួមគឺកីឡាករទាំងមូល លេងល្អបំផុតហើយសម្រាប់ក្រុមនៅពេលនេះ”។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ goal