អ្នកចាត់ការទូទៅក្រុម Tottenham HotSpur លោក Mauricio Pochettino មានជំនឿថា ខ្សែប្រយុទ្ធកំពុងរកគ្រាប់បាល់បានច្រើនបំផុតនៅក្របខណ្ឌ Premier League កីឡាករ Harry Kane និងមានឪកាសបង្ហាញខ្លួនក្នុងជំនួបជាមួយក្រុមស្តេចស Real Madrid នៅថ្ងៃពុធនេះ នៅក្របខណ្ឌ Uefa Champion League។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ 24ឆ្នាំ Kane រកគ្រាប់បាល់បាន 13 នាំមុខគេនៅក្របខណ្ឌ EPL រដូវកាលថ្មីនេះ និង រកបាន 5គ្រាប់ហើយសម្រាប់ការប្រកួតកន្លងមកជាមួយក្រុម Borussia Dormund និង ក្រុម Apoel Nicosia នៅក្របខណ្ឌ UEFA Champion League។

ក្នុងជំនួបបរាជ័យក្រោមស្នាដៃក្រុមបិសាចក្រហម Man.United កាលពីថ្ងៃសៅរ៏កន្លងទៅនេះ Kane មិនបានបង្ហាញខ្លួនចូលលេងទេ មូលហេតុដោយសារតែបញ្ហារបួសសរសៃពួរកំលុងពេលជំនួបរវាងក្រុមSpur ផ្តួល Liverpool ដោយ លទ្ធផល 4:1 និងបន្តអវត្តមានទៀត សម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៏ដែលក្រុម Spur រងបរាជ័យក្រោមស្នាដៃក្រុមញញួរធំ West Ham United ក្នុងការប្រកួតពានរង្វាន់ League Cup រឺ Carabao Cup និង ជាចុងក្រោយគឺបរាជ័យនៅកីឡាដ្ឋាន Old Trafford ជាមួយក្រុម Man.United ដោយលទ្ធផល 1:0 ផងដែរ។

ប៉ុន្តែទោះជាអវត្តមានសម្រាប់ការប្រកួតដ៏សំខាន់ចំនួន3ប្រកួតយ៉ាងនេះក្តី ក៏គ្រូបង្វឹក លោក Pochettino ចង់អោយកីឡាករខ្សែប្រយុទ្ធឆ្នើម និង វ័យឆ្លាតរូបនេះ ត្រលប់ចូលលេងវិញទាន់ពេលវេលាសម្រាប់ទទួលភ្ញៀវ Real Madrid នៅកីឡាដ្ឋាន Wembley នាថ្ងៃពុធនេះផងដែរ។ អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនបន្តថា៖ ពិតជាកម្រិតមួយដ៏ត្រឹមត្រូវប្រសិន បើគាត់អាចនិងវិលត្រលប់មកជួយក្រុមបាននៅថ្ងៃនោះ ពួកយើង ត្រូវការវាយតម្លៃ និង ធ្វើការសម្រេចចិត្តសាជាថ្មីពីស្ថានភាពរបស់គាត់។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ sport-english