Harry Kane សម្លឹងឃើញឪកាស​តាម​ស្មើ​កំណត់​ត្រា​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ Premier League ដែល​ធ្វើបានដោយ Romelu Lukaku ពេល Tottenham Hotspur ត្រៀមជួបប្រកួតជាមួយ Aston Villa ក្នុង​ការ​ប្រកួតក្របខណ្ឌ Premier League នៅ​ថ្ងៃ​សៅរ៍​នៅទឹកដី Villa Park។ប្រធានក្រុមជម្រើសជាតិអង់គ្លេសបច្ចុប្បន្នបានវិលត្រលប់មកបង្ហាញ ទម្រង់លេងដ៏ល្អឡើងវិញក្រោយរកបាន១២ គ្រាប់ និង Assist ៦ដងពីការប្រកួត២៩លើកនៅលីកកំពូលរដូវកាលនេះ។

Kane ធ្លាប់រកគ្រាប់បាល់បានទល់និង Aston Villa ខណៈកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីក្នុងជំនួប Premier League បីលើករបស់គាត់ នៅ Villa Park ដោយស៊ុតបញ្ចូលទីបានបួនគ្រាប់នៅVilla Park ។ដូច្នេះប្រសិនKane រកបានគ្រាប់បាល់ ក្នុងការ​ប្រកួតថ្ងៃសៅរ៍នោះ គាត់នឹងក្លាយជាកីឡាករទី ២ ក្នុងប្រវត្តិសាស្ត្រ Premier League ដែលរកបានគ្រាប់បាល់ក្នុង ៤ ប្រកួត​ជាប់ៗគ្នាជាមួយក្រុមAston Villa នៅទឹកដីរបស់ពួកគេ ។

អតីតខ្សែប្រយុទ្ធក្រុម Manchester United និង កំពុងលេងអោយChelsea បច្ចុប្បន្ន Lukaku គឺជាកីឡាករតែមួយគត់​ដែលធ្លាប់​ធ្វើបានបន្ទាប់ពីកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបាន ៤ ប្រកួតចុងក្រោយនៅ VillaPark រូបគេអាចរក បាន៤គ្រាប់ក្នុងនោះចុងក្រោយគឺ នៅថ្ងៃ Boxing Day ២០២១។ក្រុម Tottenham ឈានចូលដល់ចុងសប្តាហ៍នេះ ដោយបានយកឈ្នះក្រុម Arsenal ឱ្យឈរនៅលេខ​រៀងទី ៤ ក្នុងតារាង Premier League ប៉ុន្តែពួកគេស្ថិតនៅពីលើក្រុមកាំភ្លើងធំលើការស៊ុតបាល់បញ្ចូលទីច្រើនជាងនិងមានចំនួន​ប្រកួត​ច្រើន​​ជាង១ប្រកួតផងដែរ។