បរទេស៖ ខ្សែ​ប្រយុទ្ធ Harry Kane បាន​ទទួលស្គាល់​ថា រូប​គេ​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ស្មារតី​ និង​កាយ​សម្បរទា ក្នុងពេល​វិល​ទៅលេង​ឲ្យ​ក្រុម Tottenham វិញ ក្រោយពី​បាន​ជួប​ការ​ខកិត្ត​ដោយ​សារ​តែ​ការ​​រង​បរា​ជ័យ​របស់ក្រុម​បាល់ទាត់ជម្រើស​ជាតិអង់គ្លេស ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ វគ្គ​ផ្តាច់​ព្រ័ត្រ​។

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ត្រូ​បាន​រា​រាំង​មិន​ឲ្យ​ឈ្នះពាន​រង្វាន់​ធំ​ជាលើក​ដំបូង​របស់ពួក​គេក្នុង​រយៈ​ពេល​៥១​ឆ្នាំ នៅពេល​ដែលពួកគេ​ចចាញ់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ដោយ​ការ​ស៊ុត​បាល់ប៉េណាល់ទី ក្រោយពី​បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ១-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៃ​យុទ្ធនា​ការ Euro ឆ្នាំ​២០២០ នា​កីឡដ្ឋាន Wembley កាល​ពី​ខែកក្កដា​។ នេះ​គឺ​ជាការ​រង​បរា​ជ័យ​ដ៏ខកចិត្ត​សម្រាប់ Kane ដែល​បាន​សុបិន​ចង់​ក្លាយ​ជា​ប្រធានក្រុម​ជម្រើសជាតិ​អង់គ្លេស​ដំបូង​គេ​ក្នុងការ​ឈ្នះពាន បើ​គិត​ចាប់​តាំងពី​លោក Bobby Moore ធ្វើ​បាន​ក្នុង World Cup ឆ្នាំ​១៩៦៦​។ ដោយ​ហាក់ដូច​ជា​អស់កម្លាំង និងខ្វះនូវ​ភាព​មុតស្រួច Kane​ បាន​ស៊ុត​បាល់បញ្ចូល​ទី​ត្រឹម​តែ​១​គ្រាប់​គត់ ក្នុង​ការ​បង្ហាញខ្លួន​១០​លើកក្នុងក្រប​ខ័ណ្ឌ Premier League សម្រាប់​ Tottenham នៅ​រដូវ​កាល​នេះ ហើយ​បើ​សរុប​ទាំង​អស់ រូបគេ​បាន​ស៊ុត​បាល់បញ្ចូល​ទី​តែ​៧​គ្រាប់គត់ ក្នុង​ចំណោម​ការ​ប្រកួត​១៦​លើកក្នុង​រាល់​​យុទ្ធនាការ​ទាំងអស់​។

ខ្សែ​ប្រយុទ្ធវ័យ​២៨​ឆ្នាំ​រូបនេះ មាន​ទម្រង់លេង​យ៉ាងល្អសម្រាប់​អង់គ្លេស ដោយ​បាន​ស៊ុត​បាល់បញ្ចូល​ទី​​៣​គ្រាប់ ក្នុង​ចំណោម​ការ​ប្រកួត​៤លើក ប៉ុន្តែ រូប​គេ​ទទួលស្គាល់ថា ការ​ខក​ចិត្តក្នុង​ Euro វគ្គ​ផ្តាច់ព្រ័ត្រ ពិត​ជាលំបាកក្នុងការ​បំភ្លេច។ Kane បាន​និយាយ​កាលពីថ្ងៃព្រហស្បតិ៍​ថា៖​ «វា​តែង​តែ​លំបាក នៅពេល​ដែល​អ្នក​បញ្ចប់​យុទ្ធនាកា​រ​ដ៏ធំមួយ​។ យុទ្ធនាការ​២លើកចុងក្រោយ​​ដែលយើង​បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ បន្ទប់​មក វគ្គ​ផ្តាច់​ព្រ័ត្រ ពិត​ជាផ្តល់ការខក​ចិត្ត​ខ្លាំង​មែន​ទែន​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia