បរទេស៖ លោក Antonio Conte អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Tottenham Hotspur ត្រូវ​ការ​ឲ្យ​ខ្សែ​ប្រយុទ្ធ Harry Kane ជាសះ​ស្បើយ​ពី​របួសខ្នង មិន​ថា ត្រូវ​ធ្វើ​បែប​ណាក៏ដោយ និង​លេង​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League នៅលើ​ទឹកដីក្រុម Burnley នៅរាត្រីនេះ ក្រោយពី​កា​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​របស់​តារាឆ្នើម​រូបនេះ បាន​ជួយ​ឲ្យ​ពួកគេ​ផ្តួលក្រុម Manchester City​។

Antonio Conte needs to assist Harry Kane to Tottenham information and  trophies – Gossip247 Media

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ពី Kane ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គ្រាប់បាល់​ឈ្នះនៅ​ជិត​បញ្ចប់​កា​រ​ប្រកួត បាន​ធ្វើ​ឲ្យ​ការ​ប្រជែង​ដណ្តើម​ពានកាន់​តែ​បើក​ទូលាយ ខណៈ​ដែល Tottenham បានផ្តួល​ក្រុម​កំពុង​នាំមុខ Man City ក្នុងលទ្ធផល ៣-២ ក្នុង​ការ​ប្រកួត​ដ៏រំភើប​នា​កីឡដ្ឋាន Etihad​។ Tottenham ដែល​កំពុង​តែ​ស្ថិតក្នុង​ចំណាត់ថ្នាក់លេខ​៨ នៅលើ​តារាង ដោយមាន​៣៩ពិន្ទុ ក្រោយពីការ​ប្រកួត​២៣លើក នឹង​ត្រូវ​ប៉ះ​ជា​មួយនឹងក្រុម Burnley ក្នុងកម្មវិធី​ប្រកួត​ដែលត្រូវ​រៀប​ចំឡើង​វិញ ក្រោយពី​ជំនួប​កាលពី​ខែ​វិច្ឆិកា របស់ពួកគេ ត្រូវ​បានលុបចោល ដោយ​សារ​តែ​ការ​ធ្លាក់​ព្រិល​ខ្លាំង​នៅកីឡដ្ឋាន Turf Moor​។

Tottenham news: Harry Kane's private reaction to Antonio Conte appointment  speaks volumes | Football | Sport | Express.co.uk

លោក​ Conte បានប្រាប់​អ្នក​យក​ព័ត៌​មានកាលពីថ្ងៃអង្គារថា៖ «Harry មាន​បញ្ហា​ត្រង់​ខ្នង ប៉ុន្តែ រូប​គេ​ត្រូវ​តែ​លេង​។ បើ​ទោះ​បី​រូបគេនៅ​សល់​ជើង​១ រូប​គេត្រូវ​តែលេង​​។ រូប​គេ​ជាកីឡាករ​ល្អ ហើយ​ដឹង​ពី​ភាព​សំខាន់​របស់គេក្នុងក្រុមនេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia