ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានដាក់ពិន័យកំរិតធ្ងន់ធ្ងរបំផុតដល់ប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួនរូប ព្រោះបាន ប្រព្រឹត្តិកាយវិការអសីលធម៌ ក្រោយពីពួកគេទាំងពីរនាក់បានបន្ទោរបង់ទឹកនោមដាក់ដបរួចគ្រវែងទៅលើអ្នកគាំទ្រក្លឹបញញួរធំ West Ham United ក្នុងជំនួបដែលក្រុម Tottenham រងបរាជ័យកាលពីសប្តាហ៏មុន ក្នុងការប្រកួតដណ្តើមពាន League Cup ឬ Carabao Cup នៅកីឡាដ្ឋាន Wembley ។ ម្ចាស់ផ្ទះSpur បានរងបរាជ័យក្រោមស្នាដៃក្រុមភ្ញៀវ West Ham ជាមួយលទ្ធផល3ទល់នឹង2។

ក្រោយទទួលដំណឹងពីហេតុការណ៍ខាងលើក្រុមគណកម្មាការរបស់ក្លឹបម្ចាស់ផ្ទះ Spur បានត្រួតពិនិត្យឡើងវិញ អំពីសកម្មភាពលើខ្សែអាត់វីដែអូហើយបើកការស៊ើបអង្កេតរហូតកំណត់អត្តសញ្ញាណរបស់អ្នកគាំទ្រដៃដល់ទាំងពីរបាន។ ជាផលទ្ធផលពួកគេត្រូវក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ពិន័យមិនឲ្យទស្សនាការប្រកួតផ្ទាល់របស់ក្លឹបអស់មួយជីវិត៕

មូលហេតុដើមចមដែលបានបណ្តាលអោយពួកគេខឹងសម្បាររហូតប្រព្រឹត្តអំពើគួរស្អប់ខ្ពើមនេះ គឺដោយសារតែ ប្រិយមិត្តភ្ញៀវគាំទ្រក្រុមភ្ញៀវ West Ham បានស្រែកចំអកឡកឡើយអោយក្រុមម្ចាស់ផ្ទះដោយពាក្យសម្តីអ សុរស ជាមួយការបោះសម្តីថា មានអ្នកគាំទ្រត្រឹមតែ34000នាក់មកទស្សនាការប្រកួតនេះ ធ្វើអោយFAN ដៃដល់ដែលគាំទ្រក្រុមSpur ផ្ទុះកំហឹងនេះឡើងតែម្តងទៅ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun