បរទេស៖ ក្រុម Tottenham បាន​រងនូវ​ការផ្ទុះ​ការ​ឆ្លង​វីរុសកូរ៉ូ​ណា​ជាថ្មី នៅមុន​ពេល​ការ​ប្រកួត​ពាន League Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ ​របស់ពួក​គេនៅលើ​ទឹកដីក្រុម Chelsea នៅ​រាត្រីថ្ងៃពុធ​។

Spurs hit by fresh Covid outbreak ahead of League Cup semis

Spurs បាន​ជួប​វិបត្តិ​ឆ្លងកូវីដ ១៩ រួ​ច​ជា​ស្រេច ដោយ​កីឡាករ​៩​ពីក្រុម​ជម្រើស​​ដំបូង​របស់ពួកគេ បាន​ឆ្លងវីរុសនេះ កាលពី​ខែ​ធ្នូ និង​ស្នើ​សុំ​ផ្អាក​ការ​ប្រកួត​ចំនួន​៣លើក ប៉ុន្តែ លោក​គ្រូបង្វឹក Antonio Conte បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា មាន​ករណីឆ្លង​ថ្មី​ផ្សេង​ទៀត​នៅក្នុងក្រុម​របស់លោក​។ ក្លិប Spurs កំពុង​តែ​រង់​ចាំ​លទ្ធផល​ពីការ​ធ្វើ​តេស្ត​​ដោយ​ម៉ាស៊ីន PCR ស្រប​ពេល​ដែលោក Conte ក៏​សង្ឃឹម​ថា នឹង​មិនមានករណីឆ្លងថ្មី​បន្ថែម​ទៀត​ឡើយ​នៅ​ថ្ងៃអង្គារ​នេះ នៅមុន​ពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយនឹងក្រុម​ម្ចាស់​ជើង​​ឯក​ប្រចាំទ្វីប​អឺ​រ៉ុប​។

Pundit explains why Spurs will beat Arsenal and Man Utd to fourth place

លោក Conte បាន​និយាយ​ក្នុងសន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ថា៖ «យើង​កំពុង​តែ​ពិនិត្យ​ស្ថានភាព​អំពី​កូវីដ​។ យើង​កំពុង​តែ​រស់នៅ​ជាមួយនឹង​ស្ថាន​ភាពនេះ មិន​មែនមាន​តែ Tottenham ឡើយ ប៉ុន្តែ ក្លិប​ទាំងអស់​។ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដ៏ត្រឹម​ត្រូវ និង​ជា​ដំណោះស្រាយ​ដ៏ល្អ​បំផុត​សម្រាប់ក្រុមនេះ​»៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia