បរទេស៖ យុទ្ធនាការ​នៅ​អឺ​រ៉ុប​របស់ក្លិប Tottenham Hotspur នៅ​រដូវ​កាល​នេះ គឺ​បញ្ចប់​ហើយ ក្រោយពី​សហ​ព័ន្ធ​​​កីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុប​ហៅ​កាត់​ថា UEFA បានផ្តល់​ជ័យ​ជម្នះ​ឲ្យ​ក្រុម Rennes ក្នុងលទ្ធផល ៣-០ ក្នុង​ការ​ប្រកួត​​​ចុងក្រោយ​ក្នុង​ពូល​នៃ​ក្រប​ខ័ណ្ឌ Europa Conference League របស់ពួកគេ​កាលពីថ្ងៃចន្ទ​។

Spurs មិន​អាច​បំពេញ​​កម្ម​វិធី​ប្រកួត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឡើយ ដោយ​សារ​តែ​ការ​ផ្ទុះ​ការ​ឆ្លង​កូវីដ ១៩ ក្នុង​ក្រុម​នេះ​។ ជា​លទ្ធផល ពួក​គេ​ត្រូវ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ក្នុង​ពូល បន្ទាប់​ពីក្រុម​លេខ​១ Rennes ដែល​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដោយ​ស្វ័​យ​ប្រវត្តិ និង​​ក្រុម​ហូ​ឡង់ Vitesse ដែល​បច្ចុប្បន្ន​​ត្រូវ​ប៉ះ​ក្រុម Rapid Vienna ក្នុង​វគ្គ​ playoff​។

UEFA បាន​ឲ្យដឹង​ក្នុងសេចក្តី​ថ្លែងកាណ៍​មួយ​ថា៖ «ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់ UEFA បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដូច​ត​ទៅនេះ ដើម្បី​ប្រកាស​ថា ការ​ប្រកួតក្រប​ខ័ណ្ឌ UEFA Europa Conference League វគ្គ​ចែក​ពូល​ ក្នុង​រដូវ​កាល​ឆ្នាំ​២០២១-២០២២ រវាងក្រុម Tottenham Hotspur FC និង Stade Rennais FC ដែល​ដំបូង​ឡើយ​ត្រូវ​បាន​គ្រោង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ ត្រូវ​បាន​បោះ​បង់​ដោយ​ក្លិប Tottenham Hotspur FC ហេតុនេះ ត្រូវ​ចាត់​ទុក​ថា ចាញ់​ការប្រកួតក្នុងលទ្ធផល ៣-០»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia