យោងគេទំព័រកីឡា Diario Gol របស់អេស្បាញបានចុះផ្សាយថាៈ លោក Jose Mourinho អតីតអ្នកចាត់ការក្រុម Real Madrid ចន្លោះឆ្នាំ2010-2013 បានតេលេហ្វូនទៅប្រាប់ប្រធានក្រុម ស្តេចស Real Madrid លោក Florentino Perez ថាគាត់មិនចាប់អារម្មណ៏ចង់បាន ខ្សែប្រយុទ្ធ ស្លាប Gareth Bale រូបនេះទៀតទេ។ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man.United ធ្លាប់មាន ទំនាក់ទំនង និងខិតខំតស៊ូពុះពារក្នុងការនាំយកកីឡាករ សញ្ជាតិវេលរបស់ Real Madrid មកកាន់កីឡាដ្ឋាន Old Trafford បើទោះបីជាពេលនោះសាមីកីឡាករបានបង្ហាញពីភក្តីភាពចង់បន្តលេងអោយក្រុមបន្តទៀត ទាំងរូបគេកំពុងមានបញ្ហារបួសញាំញីនៅឡើយ។


ក្រោយទទួលបានការបញ្ជាក់បែបនេះក្តី ប្រធានក្លឹប Real Madrid លោក Perez ចង់លក់កីឡាករដែលបានជួយក្រុមឈ្នះពាន Champion League 3 លើករូបនេះចេញ ក្រោយពីបាន ទិញពីក្រុម Spur មកកាលពីឆ្នាំ2013 បន្ទាប់ពីរូបគេមិនសូវបានចូលលេងអោយក្រុម ហើយជាពិសេសគឺ រដូវកាលចាស់ Bale បានខកខានចូលលេងរហូតដល់ទៅ 23ប្រកួតឯណោះ។

ក្រុម Real Madrid ធ្លាប់បានចាប់អារម្មណ៏ និង កំពុងសម្លឹងមើលពីសមត្ថភាពលេងរបស់កីឡាករ Harry Kane ដែលក្រុមអាចនិងធ្វើការចរចារដោះដូរគ្នាជាមួយ Gareth Bale ដើម្បីអោយក្រុម Spur ពិចារណា បន្ទាប់ពីគេហទំព័រ Diaro Gol បានចុះផ្សាយថាក្រុមការពារជើងឯក La Liga និង បើកភ្លើងខៀវអោយរូបគេចចាកចេញ។ Kane ធ្លាប់បានប្រាប់ថា៖ រូបគេរីករាយ ហើយមិនចាកចេញពីក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏នេះឡើយ ស្របពេលក្រុម Spur មិនមានបំណងលក់កីឡាករម្ចាស់ពានស្បែកជើងមាស(Top Scorer)រូបនេះចេញនោះទេ។

HULL, ENGLAND – MAY 21: Harry Kane of Tottenham Hotspur poses with the Premier League Golden Boot award after the Premier League match between Hull City and Tottenham Hotspur at KC Stadium on May 21, 2017 in Hull, England. (Photo by Laurence Griffiths/Getty Images)

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Thesun