ក្រោយការនាំយកខ្សែបម្រើសំណប់ចិត្តនិងជាកូនសោដ៏សំខាន់គឺកីឡាករ Nemanja Matic ពីអតីតក្រុមចាស់របស់ខ្លួន គឺតោខៀវ Chelsea អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho បានចាប់អារម្មណ៏ចង់នាំយកកីឡាករ ខ្សែបម្រើ Fabregas មករួមក្រុមបន្តទៀត។ ដោយមើលឃើញដូច្នេះហើយ ទើបក្រុមការពារជើងឯក Premier League ត្រៀមបន្តកិច្ចសន្យាដល់ខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះដើម្បីបញ្ជៀសរូបគេ ពីការចង់បានរបស់ក្រុមប្រជែងលីកគឺ Man.United យោងគេហទំព័រកីឡា The times បានចុះផ្សាយ។

ទោះបីជាផ្លាស់ទៅដឹកនាំក្រុមនៅកីឡាដ្ឋាន Old Trafford កាលពីឆ្នាំទៅយ៉ាងណាក្តី គ្រូបង្វឹកលោក Mourinho នៅតែមិនភ្លេចតាមដានពីស្ថានភាព និង ទម្រង់លេងរបស់កីឡាករវ័យ 30ឆ្នាំនេះជានិច្ចជាកាលផងដែរ។ ប៉ុន្តែក្រុម Chelsea មានភាពអល់អែក និង មិនចង់បាត់បង់ Fabregas កំពុងបង្ហាញទម្រង់លេងល្អក្រោមការដឹកនាំរបស់លោក Conte នោះទេក្រោយពីការមកដល់របស់គ្រូបង្វឹកលោក Conte អតីតកីឡាករ នាំលេង របស់ ក្រុម Arsenal កីឡាករ Fabregasបានអភិវឌ្ឍខ្លួនបានយ៉ាងល្អ ទោះបីជាការមកដល់របស់ខ្សែបម្រើ ឆ្នើម N’Golo Kante យ៉ាងណាក្តី។

បច្ចុប្បន្ន Fabregas អតីតកីឡាករដែលបណ្តុះបណ្តាលចេញពីថ្នាលយុវជនក្រុម Barcelona រូបនេះ នៅសល់កិច្ចសន្យា 18ខែនៅកីឡាដ្ឋាន Stamford Bridge បន្តទៀត ខណៈក្រុមបានត្រៀមបន្តកិច្ចសន្យាដល់រូបគេ 2ឆ្នាំបន្ថែមទៀត។ ខ្សែបម្រើរូបនេះ ចូលលេងបានច្រើននាទីបំផុតក្នុងនាមខ្សែបម្រើក្រុម Chelsea សម្រាប់ 8ប្រកួតក្នុងចំនោម 10ប្រកួតកន្លងមក នៅរដូវកាលថ្មីនេះ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun