ក្រោយការចាប់ផ្តើមរដូវកាលថ្មី(2017-2018)មិនសូវបានរលូន និងដើម្បីបង្កើនទំនាក់ទំនង និង ពង្រឹងក្រុមឡើងវិញ Chelsea ក្រុមការពារតំណែងជើងឯកក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Antonio Conte កំពុងត្រៀមនាំយកកីឡាករខ្សែប្រយុទ្ធឆ្នើម Ciro Immobile ដើម្បីមកចាប់ដៃគូជាមួយ Alvarao Morata នៅកីឡាដ្ឋាន Stamford Bridge ដើម្បីកសាង និងអភិវឌ្ឍទម្រង់លេងអោយខ្លាំងដូចពេលមុន។ ប៉ុន្តែក្រុម Lazio អាចនិងដាក់តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធវ័យ27 សញ្ជាតិអ៊ីតាលីរូបនេះក្នុងតម្លៃ 53លានផោនឯណោះ ។

មានពាក្យចចាមអារាមមួយចំនួនបានលើកឡើងថា លោក Conte ត្រៀមនិងចាកចេញពីក្រុមបន្ទាប់ពីមានភាពខ្សោយទំនាក់ទំនងរវាងកូនក្រុម ខណៈដែលក្រុម Chelsea អាចនឹងនាំយកអតីតអ្នកចាត់ការទូទៅលោក Carlo Ancelloti មកដឹកនាំក្រុម ប្រសិនជាមានហេតុការណ៏អ្វីដែលនិងអាចកើតមានឡើងដោយមិនបានព្រៀងទុកជាមុននោះ។ ទោះបីជាយ៉ាងណាយោងតាមគេហទំព័រកីឡា Sunsport បានអោយដឹងថា៖ ម្ចាស់ក្លឹប Chelsea មហាសេដ្ឋី Roman Abramovich និងបើកភ្លើងខៀវអោយគ្រូបង្វឹកគ្រូបង្វឹកលោក Conte ត្រៀមនាំយក Immobile ដើម្បីមកចាប់ដៃគូជាមួយខ្សែប្រយុទ្ធដែលមានស្រាប់គឺ Morata ដើម្បីបង្កើនប្រសិទ្ធិភាព នៅតំបន់ប្រយុទ្ធអោយខ្លាំងក្លាថែមទៀត។

មានក្លឹបនៅក្របខណ្ឌកំពូល Chinese Super League របស់ចិនមួយមិនត្រូវបានប្រាប់ឈ្មោះបានដេញថ្លៃនៅទឹកប្រាក់ចំនួន 62លានផោន សម្រាប់ Immobile ប៉ុន្តែត្រូវប្រធានក្លឹប Lazio លោក Claudio Lotito បានច្រានចោល។ យ៉ាងណាមិញ ក្រុម Lazio ទំនងជានឹងងាកមកពិភាក្សាជាមួយក្រុម Chelsea នៅតម្លៃដែលបានរំពឹងទុកខាងលើគឺ 53លានផោន។

Immobile បានបង្ហាញទម្រង់បានយ៉ាងល្អសម្រាប់ការប្រកួតនៅរដូវកាលថ្មីនេះ ដោយរកបាន 17គ្រាប់ គ្រប់ក្របខណ្ឌប្រកួត ជាពិសេសគឺការប្រកួតសំខាន់ពីរក្នុងនោះ ការធ្វើបាន Hatrick ក្នុងជំនួបជ័យ ជំនះ 4:1 លើក្រុម AC.Milan និងមួយខែក្រោយមកទៀត Immobile រកបាន 2គ្រាប់ ជួយក្រុម Lazio ផ្តួល ក្រុមការពារជើងឯក SerieA Juventus ដោយលទ្ធផល 2:1 ផងដែរ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun