យោងគេហទំព័រកីឡា Diario Gol បានអោយដឹងថា៖ ក្រុម Man.United ត្រៀមដេញថ្លៃយកខ្សែបម្រើ-ការពារ Casemiro របស់ក្រុម Real Madrid ខណៈដែលកិច្ចសន្យារបស់កីឡាករក្រុមជម្រើសជាតិប្រេស៊ីលវ័យ 25ឆ្នាំរូបនេះនឹងអស់សុពលភាពនៅកីឡាដ្ឋាន Santiago Bernabeu នៅឆ្នាំ2021។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Mourinho បាននិយាយថាគាត់ Casemiro គឺមានសមត្ថភាព និង កំលាំងក្នុងការលេងបាល់ទាត់។ ប៉ុន្តែក្រុម PSG ឯណោះវិញ ក៏ចង់បញ្ចុះបញ្ចូលនិង ចង់បានកីឡាករជា Casemiro ដើម្បីទៅលេង ចាប់ដៃគូជាមួយមិត្តរួមជាតិរបស់គេ3រូបផ្សេងទៀតគឺកីឡាករ Neymar, Dani Alves និង Thiago Silva ។ សម្រាប់រដូវកាលថ្មី2017-2018 នេះ កីឡាកររូបនេះ បង្ហាញខ្លួនបាន 6ដង នៅក្របខណ្ឌ la Liga និង 2ប្រកួតនៅក្របខណ្ឌ ChampionLeague។

បច្ចុប្បន្នក្រុម Man.United កំពុងតស៊ូលេងជាមួយកង្វះខាតនៅតំបន់បម្រើការពារ ខណៈកីឡាករ Pogba និង Fellaini នៅមិនទាន់បានត្រលប់មកជួយក្រុមនៅឡើយដោយសាររបួស បើទោះបីជាមាន Nemanja Matic ក៏នៅមិនទាន់គ្រប់គ្រាន់ទេ ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun