គេហទំព័រ Marca បានចុះផ្សាយថាខ្សែបម្រើ-ការពារកណ្តាល Casemiro បានចុះកុងត្រាថ្មីជាមួយក្លិបអធិរាជស Real Madrid ដើម្បីបន្តលេងអោយក្រុមម្ចាស់ជើងឯក Champion League ១៣សម័យ រហូតដល់ឆ្នាំ ២០២៣ ។ ការពិតការចរចាបានបញ្ចប់ជាច្រើនខែកន្លងមក ប៉ុន្តែក្រុមដែលមានមូលដ្ឋាននៅរាជធានីប្រទេសអេស្បាញមួយនេះមិនបានប្រកាសជាសាធារណៈ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានក្លាយជាសមាជិកដ៏សំខាន់បំផុតរបស់គ្រូបង្វឹក Zinedine Zidane នៅឯកីឡាដ្ឋាន Estadio Santiago Bernabeu និងចាប់តាំងពីពេលដែលអតីតគ្រូបង្វឹកលោក Jose Mourinho នៅដឹកនាំក្រុមហើយអតីតអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានផ្តល់ឪកាសអោយរូបគេបានបង្ហាញខ្លួនជម្រើស១១នាក់ដំបូងជាមួយក្រុម Real Betis ដែលចាប់ពីពេលនោះមកអាជីពរបស់គាត់ចាប់ផ្តើមផ្លាស់ប្តូរទាំងស្រុង។

បង្ហាញខ្លួនជាផ្លូវការសរុបចំនួន ២២៩ ប្រកួតសំរាប់ក្រុម គាត់បានឈ្នះជើងឯកLa Liga ៤ ដង, FIFA Club World Cup ៣ដង, LaLiga Santander ១ដង, Copa del Rey ១ដង, Supercopa de Espana ២ដង និង European Super Cup ២ ទៀត៕

អត្ថបទ៖ Polin
ប្រភព៖ marca