ប្រទេសអេស្ប៉ាញ៖ ខ្សែបម្រើ Casemiro របស់ក្រុម Real Madrid បានសារភាពថារូបគេនៅតែមានអារម្មណ៏ភិតភ័យខ្លះៗក្នុងពេលប្រាស្រ័យទាក់ទងគ្នា ជាមួយអ្នកចាត់ការទូទៅលោក Zinedine Zidane ។កីឡាករខ្សែបម្រើការពារវ័យ ២៨ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមអធិរាជស Real Madrid នៅឆ្នាំ ២០១៣ ហើយបានអភិវឌ្ឍទម្រង់លេងឈានដល់ចំនុចល្អបំផុត និង ជាផ្នែកមួយដ៏សំខាន់សម្រាប់គ្រូបង្វឹកអន្តរជាតិបារាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ថ្លែងប្រាប់គេហទំព័រ The Guardian កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានអោយ ដឹងថាៈខ្ញុំនិយាយជាមួយគាត់ទាំងនៅមានអារម្មណ៏ភ័យតិចៗ។ការពិតខ្ញុំបានប្រាប់គាត់ថាអ្នកបានឈ្នះពាន World Cupនៅឆ្នាំ១៩៩៨ ហើយមកដល់ពេលបច្ចុប្បន្នអ្វីៗហាក់មិនមានការផ្លាស់ប្តូរទេ។ មកដល់ពេលឥឡូវនេះខ្ញុំអាចនិយាយបានថាគាត់សមនឹងទទួលបានពានរង្វាន់ប្រកបដោយកិត្តយសមួយនោះក្នុងនាមវីរបុរស។ គាត់ជាបុគ្គលមានសមត្ថភាពមិនគួរឱ្យជឿជាមួយ ការបន្ទាបខ្លួននិងវិធីបង្វឹករបៀបលេងបាល់ទាត់។ដោយឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់សម្រាប់ក្រុមជានិច្ច ។ Casemiro ក៏បានបង្ហាញពាក្យសម្តីមួយឃ្លាទៀត ដែលលោក Zizou (រហស្សនាមលោក Zinedine Zidane)បាននិយាយមកកាន់រូបគេកន្លងមកថាៈគាត់មិនដែលស្នើសុំឱខ្ញុំធ្វើអ្វីដែលលើសពីសមត្ថភាពនោះទេ។
តែគាត់បានដាក់អោយខ្ញុំធ្វើតាមលទ្ធភាពព្រោះតែ គាត់ទុកចិត្តខ្ញុំខ្លាំង។ គួរបញ្ជាក់ថា Real Madrid និងត្រូវធ្វើដំណើរទៅជួបនិងក្រុមមេឃខៀវ Man City នាប្រទេសអង់គ្លេស នៅថ្ងៃសៅរ៏ចុងសប្តាហ៏នេះសម្រាប់ការប្រកួតក្របខណ្ឌ Champion League វគ្គ ១៦ក្រុមចុងក្រោយ ជើងទី២បន្ទាប់ពីការប្រកួតជើងទី១ Man City យកឈ្នះក្នុងលទ្ធផល២ទល់និង១៕
ប្រភពព័ត៍មាន៖ Goal