ខ្សែបម្រើ-ការពារ Casemiro របស់ក្រុម Real Madrid ថ្មីៗនេះត្រូវបាន ក្រុម Man.United ត្រៀមដេញថ្លៃយកទៅលេងនៅកីឡាដ្ឋាន Old Trafford។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Mourinho បាននិយាយថាគាត់ Casemiro គឺមានសមត្ថភាព និង កំលាំងក្នុងការលេងបាល់ទាត់។

ប៉ុន្តែខណៈពេលដែលក្រុម Man.United ត្រៀមដេញថ្លៃយក ក្រុម PSG ឯណោះវិញ ក៏ចង់បញ្ចុះបញ្ចូលនិង ចង់បានកីឡាករជា Casemiro ដើម្បីទៅលេង ចាប់ដៃគូជាមួយមិត្តរួមជាតិរបស់គេ3រូបផ្សេងទៀតគឺកីឡាករ Neymar, Dani Alves និង Thiago Silva ។ សម្រាប់រដូវកាលថ្មី2017-2018 នេះ កីឡាកររូបនេះ បង្ហាញខ្លួនបាន 6ដង នៅក្របខណ្ឌ la Liga និង 2ប្រកួតនៅក្របខណ្ឌ Champion League។

ខ្សែបម្រើ-ការពារ Casemiro របស់ក្រុម Real Madrid ខណៈដែលកិច្ចសន្យារបស់កីឡាករក្រុមជម្រើសជាតិប្រេស៊ីលវ័យ 25ឆ្នាំរូបនេះនឹងអស់សុពលភាពនៅកីឡាដ្ឋាន Santiago Bernabeu នៅឆ្នាំ2021។

ចង់ដឹងថា Casemiro មានជំនាញអស្ចារ្យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម