ក្រុមអធិរាជស Real Madrid មិនបានបង្ហាញទម្រង់លេងល្អនោះទេនៅក្នុងពានរង្វាន់ UEFA Champion League ខណៈដែលពួកគេបានព្យាយាមវាយបកតាមស្មើក្រុមភ្ញៀវ Club Brugge នៅក្នុងទឹកដី Santiago Bernabeu កាលពីដើមសប្តាហ៏នេះ។

យ៉ាងណាមិញ Eden Hazard ដែលជាកម្លាំងថ្មី និងជាកីឡាករដែលក្លឹបបានចំណាយប្រាក់ទិញច្រើនបំផុតទិញយកមកនៅរដូវក្តៅនេះបានបន្តនូវទម្រង់លេងមិនទាន់ល្អតាមតែក្លឹបចង់បាននៅឡើយទេ។

ទាក់ទងបញ្ហានេះខ្សែបម្រើ-ការពារ Casemiro បានបង្ហើបឱ្យដឹងថា Eden Hazard កំពុងតែព្យាយាមអស់ពីសមត្ថភាពដើម្បីកសាងគុណសម្បត្តិជាមួយក្រុមរបស់ខ្លួន។ ទោះយ៉ាងណាតារាឆ្នើមប្រេស៊ីលរូបនេះបានសារភាពថា គោលដៅ និងជាកំលាំងចិត្តតែមួយគត់នោះគឺការរកគ្រាប់បាល់បញ្ចូលទីអោយក្រុមបាន។

កីឡាករអន្តរជាតិ ប្រេស៊ីលរូបនេះបន្ថែមថាៈ Hazard កំពុងតែព្យាយាម ខិតខំហ្វឹកហាត់។ យើងដឹងថាគាត់ស្ថិតក្នុងចំណោមកីឡាករកំពូលទាំង៥ របស់ពិភពលោកហើយវាជារឿងធម្មតាទេដែលត្រូវកាលពេលវេលាដើម្បីសម្របខ្លួន។ Casemiro ដែលទើបតែជួយជម្រើសជាតិខ្លួនលើកពាន Copa America ២០១៩ បន្តថា: នៅតង់ទី១ យើងធ្វើមិនបានល្អទេ។

ទោះបីក្រុមភ្ញៀវនាំមុខ ខ្ញុំមិនបានឃើញអ្នកគាំទ្រចាកចេញពីកីឡាដ្ឋាននោះទេ ហើយនៅក្នុងតង់ទី២ ពួកគេគាំទ្រយើងយ៉ាងច្រើនបំផុត។ខ្ញុំមិនដែលឃើញពួកគេគាំទ្រយើងដូចពេលនេះទេ។ យើងត្រូវតែលេងដូចដែលយើងបានធ្វើនៅតង់ទី២ ហើយយើងមិនគួរធ្វើការសុំការអភ័យទោសឡើយពីព្រោះយើងតែងតែព្យាយាមធ្វើឲ្យអស់ពីសមត្ថភាព។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង