ក្រុមហង្សក្រហម Liverpool បានស្ថិតយ៉ាងប្រកៀកក្នុងការកក់កៅអីមួយទៅលេងនៅវគ្គ 16ក្រុម(knockout Stage)គិតចាប់តាំងពីរដូវកាល 2008-2009 មក បន្ទាប់ពីផ្តួលក្រុម Maribor នៅក្នុងពូល E ដោយលទ្ធផល 3:0 ។ ខ្សែបម្រើអង់គ្លេស James Milner មានសំណាងបានស៊ុតបាល់ពិន័យ 11 ម៉ែត្រអោយក្រុមម្ចាស់ផ្ទះ ប៉ុន្តែត្រូវអ្នកចាំទីជើងចាស់ Jasmin Handanovic វ័យ 39 ឆ្នាំ របស់ក្រុម Maribor ជួយសង្គ្រោះបាល់បាន។ ប៉ុន្តែក្រុមម្ចាស់ផ្ទះនៅតែមានសំណាងបន្ទាប់ពីខ្សែប្រយុទ្ធល្បឿនលឿន Mohamed Salah របស់អេហ្សីប រកបានមួយគ្រាប់ នាំមុខនៅនាទីទី 49 បន្ទាប់មកកីឡាករទើបនិងដូរចូល Emre Can រកបានគ្រាប់ទីពីរនៅនាទីទី 64 ខណៈដែល ខ្សែប្រយុទ្ធជើងចាស់ Daniel Sturridge បន្ថែមបានមួយគ្រាប់ទៀតនៅនាទីទី90 ។

Liverpool បច្ចុប្បន្នមាន 8ពិន្ទុ ស្ថិតនៅក្នុងពូល E តាមពីក្រោយដោយក្រុម Sevilla មាន 7 ពិន្ទុ ខណៈដែល Sparkta Moscow មាន 5ពិន្ទុ និង NK Maribor មាន 1ពិន្ទុ។គ្រូបង្វឹកលោក Jurgen Klopp ត្រូវដឹកនាំក្រុមដើម្បីទៅប្រកួតជាមួយក្រុមម្ចាស់ផ្ទះ និង ទទួលភ្ញៀវ Spartak Moscow សម្រាប់ការប្រកួតដែលនៅសល់ ដើម្បីធានាបានកៅអីមួយនៅវគ្គ 16ក្រុមចុងក្រោយបន្តទៀត។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Sevilla និង​ Spartak Moscow នៅក្របខណ្ឌ Champions League ៖

សម្រាប់ការប្រកួតមួយគូទៀតក្នុងពូល Eនេះដែរ ក្រុមម្ចាស់ផ្ទះ Sevilla នៅក្របខណ្ឌ La Liga របស់អេស្បាញ បានផ្តួលក្រុមភ្ញៀវ Spartak Moscow របស់រុស្សីដោយលទ្ធផល 2:1។ កីឡាករ Lenglet និង Banegra ជាអ្នករកគ្រាប់បាល់អោយក្រុមម្ចាស់ផ្ទះ នាំមុខ មុននៅនាទីទី30 និង 59 ខណៈដែលក្រុមភ្ញៀវបានវាយបកតាមពីក្រោយវិញដោយកីឡាករ Mendes Andrade នៅនាទីទី78។ ប៉ុន្តែយ៉ាងណាលទ្ធផលបានបញ្ចប់ទៅដោយលទ្ធផល Sevilla 2:1 Spartak Moscow។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Sevilla និង​ Spartak Moscow នៅក្របខណ្ឌ La Liga ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC