តារាឆ្នើមក្រុមស្តេចស Real Madrid កីឡាករដ៏ជោគជ័យក្នុងអាជីពរយៈពេលមួយទស្សវត្សចុងក្រោយ Cristiano Ronaldo កំពុងគិតពិចារណាពីអនាគតរបស់ខ្លួនថាគួរបន្តលេងអោយក្រុមយក្សអេស្បាញមួយនេះទៀត ឬយ៉ាង​ណា។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ 32ឆ្នាំរូបនេះ មិនសប្បាយចិត្តនោះទេបន្ទាប់ពីការបង្ហាញទម្រង់លេងមិនល្អរបស់ក្រុមក្រោយរងបរាជ័យចាញ់ក្រុម Girona នៅក្របខណ្ឌ La Liga និង បន្តចាញ់ក្រុមមាន់ខ្នាយមាស Tottenham នៅការប្រកួតក្របខណ្ឌ Champion League កាលពីពាក់កណ្តាល សប្តាហ៏នេះទៀត។

យ៉ាងណាមិញអតីតខ្សែប្រយុទ្ធស្លាបក្រុមបិសាចក្រហម Man.United រូបនេះកំពុងគិតពីវិធីដើម្បីជួយក្រុមដើម្បីបង្ហាញ ទម្រង់លេងអោយល្អដូចដើមវិញផងដែរ ប៉ុន្តែក្នុងចំនោមកីឡាករឆ្នើមនៅក្នុងក្រុមនោះគឺមានរូបគេម្នាក់ដែលមិនទាន់បាន និយាយពីការបន្តកិច្ចសន្យាថ្មីនៅឡើយទេបន្ទាប់ពីបរាជ័យដោយលទ្ធផល 3:1 នៅកីឡាដ្ឋាន Wembley ។

កំពូលកីឡាករម្ចាស់ពានរង្វាន់បាល់មាស 4សម័យកាលមួយនេះ បាននិយាយប្រាប់សារពត៌មានក្រោយចប់ការប្រកួត នៅកីឡាដ្ឋាន Wembley ប្រទេសអង់គ្លេសថា៖ ខ្ញុំមានកិច្ចសន្យានៅកីឡាដ្ឋាន Santiago Bernabeu រហូតដល់ឆ្នាំ 2021។ ដូច្នេះខ្ញុំមានពេល 4ឆ្នាំគឺគ្រប់គ្រាន់។ ខ្ញុំមិនចង់បន្ត ឬកែលម្អកិច្ចសន្យារបស់ខ្ញុំទៀតទេ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ sport-english