លោក Jurgen Klopp គ្រូបង្វឹកក្រុមក្រុមហង្សក្រហម Liverpool បាននិយាយថា៖ ក្រុមរបស់លោកបានបង្កើតឪកាសនៅតំបន់ប្រយុទ្ធយ៉ាងល្អសម្រាប់ជំនួបរវាងម្ចាស់ផ្ទះ West Ham នាថ្ងៃសៅរ៏សប្តាហ៏ទី11 កន្លងទៅនេះ។ 4គ្រាប់របស់ក្រុមភ្ញៀវ Liverpool រកបាន ដោយ ខ្សែប្រយុទ្ធអេហ្សីប Mohamed Salah រកបានពីរគ្រាប់នៅនាទីទី (21,75) រួមជាមួយកីឡាករ Matip នៅនាទីទី24 និងអតីតខ្សែបម្រើ Arsenal កីឡាករ Alex Oxlade Chamberlain រកបាននៅនាទីទី56។ សម្រាប់ក្រុមម្ចាស់ផ្ទះវិញរក បាន 1គ្រាប់តាម ពីក្រោយដោយកីឡាករ Lanzini នៅនាទីទី55។

បច្ចុប្បន្ននេះ Liverpool មានចំណាត់ថ្នាក់លេខ6 នៅតារាងក្របខណ្ឌ Premier League ខណៈដែលក្រុម West Ham United បច្ចុប្បន្នមានចំណាត់ថ្នាក់លេខ17 និងមាន 1ពិន្ទុប៉ុណ្ណោះនៅពីលើក្រុមប្រឈមដែលត្រូវកាត់ចេញទៅលេងនៅក្របខណ្ឌ Championship ស្របពេលអ្នកចាត់ការទូទៅលោក Steve Bilic បានប្រាប់អោយដឹងថាតំណែងអ្នកចាត់ការទូទៅរបស់លោកកំពុងរងសម្ពាធជាខ្លាំង។

វីឌីអូហាយឡាយរវាងក្រុម Liverpool និង WestHam ៖

ក្រុមសារិកាព្រៃ Newcastle United បានរងបរាជ័យក្នុងទឹកដីខ្លួនឯងជាមួយក្រុម Bournemouth ដោយលទ្ធផល 1:0 នៅសប្តាហ៏ទី11 នេះ។ លទ្ធផលបរាជ័យនេះធ្វើអោយក្រុមរបស់អ្នកចាត់ការទូទៅលោក Rafa Benitez ធ្លាក់ចុះមកចំណាត់ថ្នាក់លេខ 11 ក្នុងចំណោមក្រុមទាំង 20សម្រាប់ក្របខណ្ឌកំពូលអង់គ្លេសមួយនេះ។

ក្រុមម្ចាស់ផ្ទះមានឪកាសរកគ្រាប់បាល់បញ្ចូលទីច្រើនដង ប៉ុន្តែអតីតអ្នកចាំទីក្រុម Chelsea កីឡាករ Asmir Bergovic ជាវីរបុរសជួយសង្គ្រោះបាល់បានយ៉ាងច្រើនគិតចាប់ពីតង់ទី1 មក។ ការប្រកួតស្ទើរតែបញ្ចប់ទៅហើយ កីឡាករ Steve Cook របស់ក្រុម Bournemouth រកបានគ្រាប់បាល់លើកដំបូងនៅម៉ោងបន្ថែមនាទីទី90+2 ទៅហើយ គិតចាប់ពីខែធ្នូ ឆ្នាំ2016កន្លងមក ធ្វើអោយក្រុមភ្ញៀវទទួលបានជ័យជំនះលើក្រុមម្ចាស់ផ្ទះដោយលទ្ធផល 1:0។

វីឌីអូហាយឡាយរវាងក្រុម Newcastle United និង Bournemouth ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC